leftcenterrightdel
ទីស្នាក់ការកណ្តាលរបស់ធនាគារកណ្តាលអាមេរិក (Fed) នៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក (រូបថត៖ vnanet.vn)

នេះគឺជាលើកទី ៧ ហើយដែល Fed បានរក្សាអត្រាការប្រាក់នៅដដែលនេះ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៣ ឆ្នាំកន្លងទៅ។ មន្ត្រីធនាគារកណ្តាលអាមេរិកបានប៉ាន់ស្មានថាអតិផរណានៅឆ្នាំនេះនឹងនៅកម្រិត ២.៦% ខ្ពស់ជាងការព្យាករណ៍ ២.៤% កាលពីខែមីនា។ Fed បានប៉ាន់ប្រមាណថា អតិផរណានឹងថយចុះមកត្រឹម ២.៣% នៅឆ្នាំក្រោយ និងដល់កម្រិតគោលដៅ ២% ក្នុងឆ្នាំ ២០២៦។ កាលពីចុងឆ្នាំមុន Fed បានព្យាករណ៍ថា អាចកាត់បន្ថយអត្រាការប្រាក់៣ដងនៅឆ្នាំនេះ ប៉ុន្តែជាមួយនឹងការប្រកាសកាលពីម្សិលមិញ ស្ថាប័ននេះគ្រោងនឹងកាត់បន្ថយ តែម្តងគត់នៅចុងឆ្នាំនៅកម្រិត ០.២៥% ៕

តាម vovworld.vn