leftcenterrightdel
ប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនចេញនៅក្នុងគំនរបាក់បែកកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ (រូបថត៖ រ៉យទ័រ)

នៅក្នុងសេចក្តីប្រកាសមួយដែលបានចេញផ្សាយកាលពីថ្ងៃទី ៣ ខែមិថុនា មេដឹកនាំ G៧ បានឲ្យដឹងថា សំណើខាងលើនឹងជួយនាំឱ្យមានបទឈប់បាញ់ភ្លាមៗនៅហ្គាហ្សានិងដោះលែងចំណាប់ខ្មាំងទាំងអស់; ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌសម្រាប់បង្កើនការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនហ្គាហ្សា ក្នុងបរិមាណដ៏ច្រើន និងឈរលើមូលដ្ឋាននិរន្តរភាព ឆ្ពោះទៅរកការបញ្ចប់ជម្លោះជាបណ្តើរៗ តាមវិធី ធានានូវបំណងប្រាថ្នារបស់អ៊ីស្រាអែលសម្រាប់សន្តិសុខ ក៏ដូចជាសុវត្ថិភាពសម្រាប់ប្រទេស ប្រជាជន ប៉ាឡេស្ទីន។ G៧ ក៏បានអំពាវនាវឲ្យក្រុមហាម៉ាសទទួលយកសំណើនេះ។ លើសពីនេះ សេចក្តីប្រកាសបានបញ្ជាក់ថា G៧ បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនសម្រាប់ដំណើរការសន្តិភាពនាពេលអនាគតដែលនឹងនាំទៅរកដំណោះស្រាយរដ្ឋពីរ៕

តាម vovworld.vn