ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនកាលពីថ្ងៃទី ២ ខែធ្នូបានឲ្យដឹងថា កងទ័ពអុីស្រាអែលបានបន្តវាយប្រហារលើតំបន់ហ្គាហ្សាជាមួយនឹងកម្លាំងទ័ពជើងអាកាស កងទ័ពជើងទឹក កាំភ្លើងធំ និងទ័ពលើគោក។

leftcenterrightdel
ផ្សែងហុយឡើងនៅតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារតាមជើងអាកាសរបស់អុីស្រាអែល។ រូបថត៖ រ៉យទ័រ

គោលដៅវាយប្រហាររួមមានតំបន់ភាគខាងជើង ខាងត្បូងនិងកណ្តាលនៃតំបន់ហ្គាហ្សា រួមទាំងមន្ទីរពេទ្យមួយចំនួននៅតំបន់ហ្គាហ្សាភាគខាងជើង។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារសុខភាពប៉ាឡេស្ទីនបានឲ្យដឹងថា យុទ្ធនាការវាយលុករបស់កងទ័ពអ៊ីស្រាអែលលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលា បានសម្លាប់មនុស្សជាង ១៥.២០០ នាក់ និងបណ្តាលឲ្យមនុស្សជិត ៤១.០០០ នាក់រងរបួស ដែលភាគច្រើនជាជនស៊ីវិល។ ចំនួនអ្នកស្លាប់ និងរងរបួសគឺច្រើនដងច្រើនជាងចំនួនអ្នកស្លាប់ និងរងរបួសសរុបនៅក្នុងជម្លោះមុនៗទាំងអស់រវាងកងទ័ពអុីស្រាអែល និងក្រុមតស៊ូប្រដាប់អាវុធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ចាប់តាំងពីឆ្នាំ ២០០៥ មក នៅពេលដែលទឹកដីនេះត្រូវបានប្រគល់ឱ្យប៉ាឡេស្ទីនវិញ។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល លោក Yoav Gallant បានបញ្ជាក់ថា យុទ្ធនាការវាយប្រហាររបស់កងទ័ពអុីស្រាអែលលើតំបន់ហ្គាហ្សា សម្រេចបាននូវវឌ្ឍនភាពសំខាន់ៗជាច្រើន រួមទាំងការកំទេចចោលមេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាសផងដែរ។ គួរកត់សម្គាល់ថា ការិយាល័យនាយករដ្ឋមន្ត្រីអុីស្រាអែល នៅថ្ងៃដដែលបានប្រកាសថា នាយករដ្ឋមន្ត្រី Benjamin Netanyahu បានសម្រេចចិត្តកោះហៅគណៈប្រតិភូចរចារបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mosad នៅក្នុងប្រទេសកាតាវិលត្រឡប់ទៅប្រទេសវិញ ដែលមានន័យថា បង្កកការចរចាបទឈប់បាញ់ថ្មីជាមួយក្រុមហាម៉ាស៕

តាម vovworld.vn