leftcenterrightdel
ធនាគារពិភពលោក (WB)  (រូបភាព៖ THX/TTXVN)

នាថ្ងៃទី ៦ ខែមិថុនា ធនាគារពិភពលោក (WB) បានបង្កើនការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះដល់ ២,១% ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតបានបង្ហាញពីភាពធន់ខ្លាំងជាងការរំពឹងទុក ប៉ុន្តែបានលើកឡើងថា អត្រាការប្រាក់ខ្ពស់នឹងបង្កើតសម្ពាធកាន់តែខ្លាំងលើសពីការព្យាករណ៍សម្រាប់ឆ្នាំ ២០២៤។ នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលថ្មីបំផុត ធនាគារពិភពលោកបានព្យាករណ៍ថា GDP សរុបសកលនឹងកើនឡើង ២,១% នៅឆ្នាំនេះ ដែលខ្ពស់ជាងការព្យាករណ៍ ១,៧% ដែលបានធ្វើឡើងនៅក្នុងខែមករា ប៉ុន្តែនៅតែទាបជាងអត្រាកំណើនឆ្នាំមុនគឺ ៣,១%។

របាយការណ៍នេះបានកត់សម្គាល់ថា កំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលចាប់ពីពេលនេះដល់ដំណាច់ឆ្នាំនេះ នឹងថយចុះយ៉ាងខ្លាំងដោយសារតែឥទ្ធិពលអូសបន្លាយនិងបន្តនៃគោលនយោបាយរូបិយវត្ថុរឹតបន្តឹង ក៏ដូចជាលក្ខខណ្ឌឥណទានមានកម្រិត។ កត្តាទាំងនេះគ្រោងនឹងបន្តជះឥទ្ធិពដល់សកម្មភាពសេដ្ឋកិច្ចនៅឆ្នាំក្រោយ បណ្តាលឲ្យកំណើនសេដ្ឋកិច្ចពិភពលោកទាបជាងការព្យាករណ៍មុននោះ៕

តាម vovworld.vn