សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា កម្ពុជានឹងដើរដល់គោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០
កប.អនឡាញ - នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាសង្ឃឹមថា កម្ពុជានឹងសម្រេចបានតាមគោលដៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងកំពុងត្រៀមចាកចេញពីប្រទេសដែលក្រីក្រតិចតួច។ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
    |
 |
សម្តេចតេជោ ហ៊ុន សែន (រូបថត៖ khmerpostasia.com) |
សម្តេចតេជោ ហ៊ុន សែន បានបន្តថា "ទោះបីវាពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត ប៉ុន្តែខ្ញុំមានជំនឿជាក់លាក់ថា កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ ២០២៧ យ៉ាងយូរហើយយើងនឹងដើរដល់គោលដៅនៃការបង្កើនប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ ២០៣០ ដូចដែលអ្វីដែលយើងបានដាក់ចេញជាគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព"។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា កំណើនសេដ្ឋកិច្ចដែលយើងមានសព្វថ្ងៃនេះ វានឹងជំរុញឲ្យយើងដើរដល់គោលដៅនេះ ដែលនេះវាមិនមែនចំណុះទៅលើការខិតខំម្នាក់ឯងរបស់រដ្ឋាភិបាលទេ គឺជាការខិតខំរបស់តួអង្គទាំងអស់។ ក្នុងនោះ ក៏មានចំណែកទាក់ទងការរក្សាឲ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ បើគ្មានស្ថិរភាពនយោបាយ និងសន្តិភាព គឺកុំនិយាយដល់ការអភិវឌ្ឍ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ ពាន់នាក់៕
បកប្រែដោយ Pham Diep