leftcenterrightdel
អគ្គនាយិការ IMF លោកស្រី Kristalina Georgieva  (រូបថត៖ AFP/TTXVN)

ទីផ្សារអន្តរជាតិមានភាពច្របូកច្របល់ដោយសារតែការខ្វែងគំនិតគ្នារវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងមេដឹកនាំគណបក្សសាធារណរដ្ឋ ទាក់ទងនឹងកម្រិតផ្តល់ប្រាក់កម្ចីរបស់សហរដ្ឋអាមេរិកនៅពេលដែលកាលបរិច្ឆេទដើម្បីដោះស្រាយបញ្ហានេះនៅដើមខែមិថុនា កំពុងខិតជិតមកដល់។

លោកស្រី Georgieva ជឿជាក់ថា សហរដ្ឋអាមេរិកនឹងអាចជៀសវាងសេណារីយ៉ូក្ស័យធន។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអាមេរិកអាចនៅតែមិនមានថវិការសម្រាប់ការចំណាយសាធារណៈនៅខែក្រោយ ហើយសូម្បីតែក្ស័យធន ប្រសិនបើរដ្ឋសភាមិនដំឡើងពិដានបំណុលសាធារណៈចំនួន៣១,៤ ពាន់ពាន់លានដុល្លារនាបច្ចុប្បន្ន ហើយសេណារីយ៉ូនេះអាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចនិងភាពចលាចលនៅក្នុងទីផ្សារពិភពលោក។​ ទោះជាយ៉ាងណាក៏ដោយ ការចរចារវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យស្តីពីការដំឡើងកម្រិតពិដានបំណុលសាធារណៈ មិនទទួលបានលទ្ធផលឡើយ ដោយសារតែភាគីទាំងពីរមានទស្សនៈខុសគ្នាលើបញ្ហានេះ៕

តាម vovworld.vn