អ្នកគាំទ្រយ៉ាងច្រើនកុះករ ចូលរួមពិធីបុណ្យសពរបស់ "ស្តេចបាល់ទាត់" Pele
នាថ្ងៃទី ៣ ខែមករា អ្នកគាំទ្រយ៉ាងច្រើនកុះករ និងមន្ត្រីកីឡា រួមទាំងប្រធាន FIFA លោក Gianni Infantino និងថ្នាក់ដឹកនាំមូលដ្ឋានបានមកកីឡាដ្ឋាន Vila Belmiro ដើម្បីគោរពវិញ្ញាណក្ខ័ន្ធលោក Pele។ អ្នកគាំទ្រប្រមាណ ២ លាននាក់បានចូលរួមពិធីបុណ្យសពរបស់ "ស្តេចបាល់ទាត់"។
បន្ទាប់ពីពិធីគោរពវិញ្ញាណក្ខ័ន្ធ សាកសពរបស់លោក Pele ត្រូវបាននាំយកទៅបញ្ចុះនៅវិមាន Necropole Ecumenica ហើយមានតែគ្រួសាររបស់លោកប៉ុណ្ណោះដែលបានចូលរួម។
    |
 |
មឈូសរបស់ Pele ត្រូវបាននាំយកទៅកាន់កីឡដ្ឋាន Vila Belmiro |
"ស្តេចបាល់ទាត់" បានទទួលមរណភាពនាយប់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ នៅមន្ទីរពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paulo (ប្រេស៊ីល) បន្ទាប់ពីប្រយុទ្ធអស់រយៈពេលជាច្រើនថ្ងៃជាមួយនឹងជំងឺដ៏កាចសាហៅ។
ជាមួយនឹងអាជីពដ៏អស្ចារ្យ FIFA បានផ្តល់កិត្តិយសដល់ Pele ជាមួយអតីតកីឡាករ Diego Maradona ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតទាំងពីរនៃសតវត្សទី ២០។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបោះឆ្នោតជ្រើសរើសឱ្យ Pele ជាកីឡាករប្រចាំសតវត្សន៍ ខណៈដែលទស្សនាវដ្តី Time បានដាក់ឈ្មោះលោកថា ជាបុគ្គលសំខាន់មួយក្នុងចំណោមបុគ្គលសំខាន់បំផុតទាំង ១០០ នៃសតវត្សទី ២០៕
តាម vovworld.vn