leftcenterrightdel
ប្រតិភូ និងកុមារនៃប្រទេសទាំងបីក្នុងពិធីបើកមហោស្រព

មហោស្រពនេះមានការចូលរួមពីកុមារជាង ១៨០ នាក់ ដែលជាគំរូលេចធ្លោក្នុងការរៀនសូត្រ និងសកម្មភាពចលនាកុមារនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា។ មហោស្រពនេះបានប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៤ ខែសីហា ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ ការថ្វាយផ្កា ការអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ការទស្សនាស្វែងយល់អំពី “លោកអ៊ំហូជាមួយកុមារ” ទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ។ល។

leftcenterrightdel
តំណាងកុមារនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ធ្វើពិធីលែងព្រាប ដែលបង្ហាញពីស្មារតីសន្តិភាព និងសាមគ្គីភាព

លើសពីនេះ កុមារនៃប្រទេសទាំងបីក៏បានទៅទស្សនាតំបន់ទេសចរណ៍ល្បីៗនៅទីក្រុងហូជីមិញ ដាំដើមឈើ ផ្លាស់ប្តូរវប្បធម៌ និងចូលរួមសកម្មភាពជាច្រើនផ្សេងៗទៀត។ មហោស្រពនេះក៏ជាឱកាសមួយសម្រាប់កុមារនៃប្រទេសទាំងបី ពង្រឹងការផ្លាស់ប្តូរ និងការយល់ដឹងគ្នាទៅវិញទៅមក បញ្ជាក់ពីការប្តេជ្ញាចិត្ត ទំនួលខុសត្រូវរបស់ពួកគេ ក្នុងការថែរក្សា និងបង្កើនទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងបី៕

បកប្រែដោយ Huyen Trang