ទាក់ទងនឹងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ លោកអធិការបតី Olaf Scholz ទន្ទឹងរង់ចាំការផ្សារភ្ជាប់ និងការប្តេជ្ញាចិត្តមួយពីមេដឹកនាំណាតូ ក្នុងបរិបទដែលជម្លោះនៅអ៊ុយក្រែនកំពុងបន្តអូសបន្លាយ។ លោកក៏បានសន្យាថា អាល្លឺម៉ង់ និងអឺរ៉ុបនឹងបន្ត ជួយឧបត្ថម្ភអ៊ុយក្រែនដោយ “អស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបាន” ទាំងផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ច មនុស្សធម៌ នយោបាយ និងការផ្គត់ផ្គង់អាវុធដល់ក្រុងគៀវនៅទាំង “ថ្ងៃនេះនិងអនាគត”។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ណាតូនឹងមិនចូលរួមការប្រយុទ្ធនោះទេ។ លោកបានអំពាវនាវឲ្យមានការអនុវត្តផែនការ Marshall មួយ ដើម្បីកសាងអ៊ុយក្រែនឡើងវិញក្រោយសង្គ្រាម។ ក្នុងនាមជាប្រធាន G7 អធិការបតីអាល្លឺម៉ង់មានបំណងចង់រៀបចំកិច្ចប្រជុំអន្តរជាតិមួយសំដៅឆ្ពោះទៅរកកិច្ចព្រមព្រៀងស្តីពីការវិនិយោគនៅអ៊ុយក្រែន។

leftcenterrightdel
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz (រូបថត៖ vnanet.vn)

មុននោះ តាមការគ្រោងទុក COP១៥ នឹងប្រព្រឹត្តទៅនៅត្រីមាសទីបីឆ្នាំ២០២២ នៅទីក្រុង គុនមីង ប្រទេសចិន។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការអនុវត្តវិធានការរឹតត្បិតដើម្បីការពារការរីករាលដាលនៃជំងឺរាតត្បាត ទីក្រុងប៉េកាំងកាលពី ខែមុន បានស្នើឲ្យលើកពេលព្រឹត្តិការណ៍នេះរហូតដល់ឆ្នាំ២០២៣។ សំណើនេះ ទទួលរងការប្រឆាំងជំទាស់យ៉ាងខ្លាំងពីប្រទេសជាច្រើនដោយសារតែគេចង់ឲ្យឆ្ពោះទៅរកការចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយក្នុងពេលឆាប់ៗ ដើម្បីទប់ស្កាត់ និង បញ្ច្រាសការរិចរិលប្រព័ន្ធរុក្ខជាតិ សត្វ និងប្រព័ន្ធអេកូឡូស៊ីនៅ COP១៥៕

តាម vovworld.vn