សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារការរឹតបន្តឹងការធ្វើដំណើរពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ចាំបាច់ត្រូវមានជើងហោះហើរឯកជន ដើម្បីដឹកកីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្ត្រីកីឡាទៅចូលរួមការប្រកួត។ NOCC ទទួលបន្ទុកសម្របសម្រួល និងពិភាក្សាបញ្ហានេះជាមួយ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់។

leftcenterrightdel
ការប្រកួតស៊ីហ្គេមលើកទី៣១ នឹងប្រព្រឹត្តទៅនាខែឧសភានេះ (រូបថត៖ baophapluat.vn)

កម្ពុជាបានត្រៀមបម្រុងក្រុមអត្តពលិករបស់ខ្លួន ស្ទើរគ្រប់ប្រភេទកីឡា គឺរហូតដល់ ៣២ ប្រភេទកីឡា ដើម្បីត្រៀមទៅចូលរួមការប្រកួតស៊ីហ្គេមលើកទី៣១។ នេះចាត់ទុកថាជាការហ្វឹកហាត់សម្រាប់អត្តពលិកកម្ពុជា ដើម្បីត្រៀមរៀបចំឲ្យបានល្អសម្រាប់ការប្រកួតនៅស៊ីហ្គេមលើកទី ៣២ នៅកម្ពុជានាឆ្នាំក្រោយ៕

បកប្រែដោយ Thuy Anh