ក្នុងរយៈពេលពីរថ្ងៃនៃកិច្ចពិភាក្សាដោយស្មោះត្រង់ អង្គសិក្ខាសាលាបានពិភាក្សាលើបញ្ហាជាច្រើនដើម្បីដកយកមេរៀនពីអតីតកាល តាមរយៈនោះ រួមចំណែកក្នុងការរក្សាកិច្ចសហប្រតិបត្តិការនិងសន្តិភាព ព្រមទាំងដាក់ទិសដៅដើម្បីឆ្ពោះទៅអនាគតដ៏ភ្លឺស្វាងនៅសមុទ្រខាងកើត។ ជាពិសេសប្រតិភូបានសន្និដ្ឋានថា ក្នុងរយៈពេលកន្លងមក ស្ថានភាពនៅសមុទ្រខាងកើតនិងតំបន់បន្តមានភាពស្មុគស្មាញ ដែលទាក់ទាញចំណាប់អារម្មណ៍របស់មតិសាធារណ។ ក្នុងបរិបទនោះ អ្នកជំនាញបានអះអាងថា អាស៊ានត្រូវតែបន្តកំណត់គោលនយោបាយច្បាស់លាស់ ដើម្បីបង្កើនទំនុកចិត្តក្នុងប្លុក ហើយទន្ទឹមនឹងនោះក៏អះអាងនូវតួនាទីមជ្ឈភាពក្នុងការដោះស្រាយទំនាក់ទំនងជាមួយប្រទេសមហាអំណាច គ្រប់គ្រងវិបត្តិនិងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់។

leftcenterrightdel
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Hieu ថ្លែងនៅក្នុងសិក្ខាសាលា (រូបថត៖ vnanet.vn)

អ្នកប្រាជ្ញដែលចូលរួមសិក្ខាសាលាទាំងអស់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងលំដាប់លំដោយនៅសមុទ្រខាងកើតដោយផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ប្រទេសទាំងឡាយបានគាំទ្រការប្រើប្រាស់ច្បាប់សមុទ្រឆ្នាំ ១៩៨២ ធ្វើជាមូលដ្ឋានច្បាប់តែមួយគត់ដើម្បីកំណត់ការទាមទារនៅសមុទ្រនិងការអនុវត្តសិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់បណ្ដាប្រទេស។

លើសពីនេះ ប្រតិភូទាំងឡាយបានពិភាក្សាអំពីដំណោះស្រាយដើម្បីធានាការធ្វើដំណើរតាមសមុទ្រឡើងវិញនាពេលខាងមុខ រួមមានការគ្របដណ្តប់វ៉ាក់សាំង Covid-19; ឯកភាពគ្នាលើបទប្បញ្ញត្តិស្តីពីការបង្ការ និងប្រយុទ្ធជំងឺ Covid-19 រវាងអង្គការអន្តរជាតិនិងប្រទេសនានា។ ជំរុញការផ្លាស់ប្តូរឌីជីថល; បង្កើនការសន្ទនាជាយុទ្ធសាស្ត្ររវាងប្រទេសនានាដើម្បីកាត់បន្ថយភាពតានតឹង; ធានាសុវត្ថិភាពនិងសន្ដិសុខនៃការធ្វើនាវាចរណ៍នៅសមុទ្រ។ ប្រតិភូទាំងឡាយក៏បានអះអាងសារសំខាន់នៃការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រនិងការការពារបរិស្ថានសមុទ្រក្នុងការដោះស្រាយបញ្ហារួមនៅសមុទ្រខាងកើត ក៏ដូចជាការទប់​ទល់ទៅ នឹងការប្រែប្រួលអាកាសធាតុផងដែរ៕

បកប្រែដោយ Pham Diep