leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំ អ.ស.ប (រូបថត៖ VOV)

ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំ អ.ស.ប បានកត់សម្គាល់រាល់វឌ្ឍនភាពដ៏វិជ្ជមាននៅកូឡុំប៊ីលើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម។ លោកឯកអគ្គរដ្ឋទូតស្នើឲ្យភាគីពាក់ព័ន្ធនានាបន្តចូលរួមកិច្ចសន្ទនាដោយឈរលើស្មារតីស្ថាបនាដើម្បីដោះស្រាយបញ្ហាប្រឈមនិងភាពខុសប្លែកគ្នាក្នុងដំណើរការសន្តិភាព ជាពិសេសគឺអនុម័តលើយន្តការនានាដែលបានបង្កើតឡើងតាមកិច្ចព្រមព្រៀងសន្តិភាព។      

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy វៀតណាមក៏បានស្នើឲ្យភាគីពាក់ព័ន្ធអនុវត្តនូវវិធានការចាំបាច់ ហើយប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវយន្តការធានាសន្តិសុខដើម្បីការពារជនស៊ីវិល ជាពិសេសគឺនារីនិងកុមារ។ វៀតណាមគាំទ្រចំពោះដំណើរការសន្តិភាព សន្តិសុខ ផ្សះផ្សាជាតិ ឯកភាពនិងការអភិវឌ្ឍនៅកូឡុំប៊ី ក៏ដូចជាតួនាទីរបស់បេសកកម្មឃ្លាំមើលរបស់​អ.ស.ប ផងដែរ៕

តាម vovworld.vn