អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្ដិភាពលោក Jean-Pierre Lacroix និងអ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិប្រចាំលីបង់ លោកស្រី Joanna Wronecka និងប្រមុខកងកម្លាំងបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់  (UNIFIL) លោក Stefano Del Gol បានលើកឡើងពីស្ថានភាពនៅប្រទេសលីបង់ និងសកម្មភាពរបស់ UNIFIL ក៏ដូចជាលទ្ធផលនៃការអនុវត្តសេចក្ដីសម្រេចលេខ ១៧០១។

leftcenterrightdel
លោកស្រី Nguyen Phuong Tra អនុប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ baoquocte.vn)

បណ្ដាប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខបានសម្តែងនូវការព្រួយបារម្ភអំពីបញ្ហាប្រឈមដែលលីបង់កំពុងប្រឈមមុខនៅលើគ្រប់វិស័យ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការអនុវត្តរបស់ UNIFIL នៅក្នុងប្រទេសលីបង់ ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកស្រី Nguyen Phuong Tra អនុប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានសម្តែងនូវការព្រួយបារម្ភអំពីស្ថានភាពនៅប្រទេសលីបង់នាពេលថ្មីៗនេះ និងចែករំលែកនូវទស្សនៈថា ភាគីនានាទាក់ទងនឹងលីបង់ចាំបាច់ត្រូវប្រតិបត្ដិការជាបន្ទាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ចៀសវាងឲ្យប្រទេសលីបង់ធ្លាក់ចូលក្នុងស្ថានភាពត្រូវដួលរលំ។

លោកស្រី Nguyen Phuong Tra ក៏បានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ លីបង់​​ និងបញ្ឈប់ការរំលោភដែនអាកាស និងដកខ្លួនចេញពីតំបន់កាន់កាប់នៅលីបង់ផងដែរ៕

បកប្រែដោយ Pham Diep