leftcenterrightdel
រូបថត៖ USEU.usmission.gov/VNA

រដ្ឋលេខាធិការទទួលបន្ទុកបណ្ដាបញ្ហាអឺរ៉ុបរបស់ព័រទុយហ្កាល់លោកស្រី Ana Paula Zacarias បានថ្លែងដូច្នេះ នៅសភាអឺរ៉ុប (EP) កាលពីថ្ងៃទី ៩ ខែមិថុនា។ បច្ចុប្បន្ន ព័រទុយហ្កាលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាអឺរ៉ុប (EC) ។

លោកស្រី Zacarias បានឲ្យដឹងថា EU មានគោលបំណងឯកភាពគ្នាជាមួយសហរដ្ឋអាមេរិកស្ដីពីរបៀបវារៈប្រកបដោយមហិច្ឆតាក្នុងវិស័យសំខាន់ៗចំនួន ៤។ ទីមួយគឺការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជំរុញការស្ដារឡើងវិញប្រកបដោយចីរភាពនៅលើពិភពលោកទាំងមូល។ ទីពីរគឺ ការពារភពផែនដី និងជំរុញកំណើនបៃតង។ ទីបីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងបច្ចេកវិទ្យា។ ទី ៤ កសាងពិភពលោកប្រជាធិបតេយ្យប្រកបដោយសន្តិភាព និងសន្តិសុខថែមទៀតផងដែរ៕

តាម vovworld.vn