leftcenterrightdel
នាយករដ្ឋមន្រ្តីអូស្រ្តាលី Scott Morrison ធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបុរីមុនពេលធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេសដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 ជាមួយដៃគូ (រូបថត៖ Bianca De Marchi)

ហើយសមុទ្រខាងកើតនឹងក្លាយជាប្រធានបទមួយដែលត្រូវបានលើកមកពិភាក្សានៅក្នុងជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរនេះ។ កាសែតប្រជាជនអូស្រ្តាលីនៅថ្ងៃទី៧ ខែមិថុនា បានចុះផ្សាយថា មេដឹកនាំទាំងពីររូបត្រូវបានគេរំពឹងថានឹងបង្ហាញការគាំទ្រចំពោះច្បាប់អន្តរជាតិស្តីពីសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; តួនាទីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាសិង្ហបុរីក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីអូស្ត្រាលី និងសមភាគីសិង្ហបុរីក៏នឹងបង្ហាញការគាំទ្ររបស់ខ្លួនចំពោះចក្ខុវិស័យរបស់អាស៊ានលើតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក និងសារៈសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាក្នុងការធានាសេរីភាពរបស់បណ្តាប្រទេសក្នុងតំបន់។

សូមគូសបញ្ជាក់ថា ប្រទេសសិង្ហបុរីគឺជាកន្លែងដំណើរដំបូងក្នុងដំណើរទស្សនកិច្ចនៅក្រៅប្រទេសរបស់លោកនាយករដ្ឋមន្រ្តីអូស្ត្រាលី Scott Morrison ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 ជាមួយដៃគូអូស្ត្រាលី ឥណ្ឌានិងកូរ៉េខាងត្បូង ដែលធ្វើឡើងនៅចក្រភពអង់គ្លេស។ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំនៅចក្រភពអង់គ្លេស នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrisson ក៏មានគម្រោងធ្វើទស្សនកិច្ចនៅប្រទេសបារាំងផងដែរ៕

តាម vovworld.vn