leftcenterrightdel
លោក Jens Stoltenberg (ខាងស្តាំ) និងលោក Biden (រូបថត៖ nato.int)

កាលពីសប្តាហ៍មុន អគ្គលេខាធិការអង្គការ NATO និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Biden ដែលក្នុងនោះមន្ត្រីទាំងពីររូបបានស្នើឱ្យលោក Joe Biden បង្កើតទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកឡើងវិញនិងជួបជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់ក្រុងវ៉ាស៊ីនតោននៅឆ្នាំក្រោយ។

អគ្គលេខាធិការអង្គការ NATO បានថ្លែងអំណរគុណដល់លោក Biden ដែលបានធ្វើជាអ្នកគាំទ្រយូរអង្វែងរបស់ NATO និងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក ខណៈលោក Michel បានស្នើឲ្យបង្កើតទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកឱ្យកាន់តែរឹងមាំថែមទៀត៕

តាម vovworld.vn