leftcenterrightdel
ប្រធានាធិបតីហ្វីលីពីនលោក Rodgrigo Duterte អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ (រូបថត៖ UNTV)

នៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ ដែលប្រារព្ធធ្វើឡើងនាថ្ងៃទី២២ កញ្ញា ប្រធានាធិបតីហ្វីលីពីនលោក Rodgrigo Duterte បានអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ ក្នុងនោះ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា សាលក្រមរបស់តុលាការអាជ្ញាកណ្ដាល អន្តរជាតិអចិន្រ្តៃយ៍ ទីក្រុងឡាអេដែលច្រានចោលការទាមទាររបស់ទីក្រុង ប៉េកាំងចំពោះផ្ទៃទឹកសឹងតែទាំងស្រុងនៅសមុទ្រខាងកើតនោះគឺ “មិនអាចសម្របសម្រួលបានឡើយ”។ លោកបានអះអាងដែរថា ហ្វីលីពីន “បដិសេធយ៉ាងម៉ឺងម៉ាត់នឹងការប៉ុនប៉ុងបំផ្លាញ” សាលក្រមនេះ។ លោកប្រធានាធិបតី Duterte ក៏បានថ្លែងអំណរគុណចំពោះប្រទេសនានាដែលបានគាំទ្រសាលក្រមឆ្នាំ២០១៦ ហើយស្វាគមន៍ការដែលប្រទេសកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ បានឡើងសម្លេងគាំទ្រសាលក្រមនោះផងដែរ ដោយសារវាជាជ័យជំនះនៃយុត្តិធម៌និងច្បាប់អន្តរជាតិ។

គួរជម្រាបបន្ថែមទៀតថា សាលក្រមឆ្នាំ២០១៦ ស្ដីពីសមុទ្រខាងកើត គឺជាចំណែកមួយនៃច្បាប់អន្តរជាតិដែលត្រូវបានធ្វើឡើងដោយផ្អែកលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដែលក្នុងនោះតុលាការអាជ្ញាកណ្ដាលបានអះអាងថា ការទាមទារអធិបតេយ្យភាពស្ដីពី “ខ្សែបន្ទាត់៩ ត្រេ” របស់ចិនគឺគ្មានមូលដ្ឋានច្បាប់នោះឡើយ៕

តាម vovworld