leftcenterrightdel
រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Mark Esper (ឆ្វេង) នៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចសមភាគីអ៊ីស្រាអែលរបស់លោក Benny Gantz (ស្តាំ) នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២០  (រូបថត៖ AFP / TTXVN)

ថ្លែងមតិកាលពីថ្ងៃទី ២២ ខែកញ្ញា នៅក្នុងជំនួបពិភាក្សាជាមួយសមភាគីអ៊ីស្រា អែល លោក Benny Gantz នៅមន្ទីរបញ្ចកោណ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Mark Esper បានសង្កត់ធ្ងន់ថា “ផ្ទាំងថ្មដ៏ធំសម្បើម” នៅក្នុងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ គឺដើម្បីការពារឧត្តមភាពខាងយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់។

លោកបានអះអាងថា អាជ្ញាធរអាមេរិកបានសន្យាចំពោះប្រការនេះ ហើយមន្ទីរបញ្ចកោណ នឹងខិតខំប្រឹងប្រែងដើម្បីប្រការនេះផងដែរ។ លោករដ្ឋមន្រ្តី Esper បានប្រកាសថាក្រសួងការពារជាតិនឹងបន្តគាំទ្រដល់គោលនយោបាយជាយូរអង្វែងរបស់សហរដ្ឋអាមេរិក ដើម្បីធានាសន្តិសុខរបស់  អ៊ីស្រាអែលផងដែរ៕

តាម vovworld.vn