leftcenterrightdel
ប្រធានាធិបតីអាមេរិកលោក Donald Trump X(ឆ្វេង) និងអតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ AFP / TTXVN)

 

នៅក្នុងសុន្ទរកថារបស់លោកនៅឯព្រឹត្តិការណ៍ក្រៅផ្ទះ លោក Biden បានអះអាងថា នឹងតំណាងឱ្យវណ្ណៈពលករនៅអាមេរិកល្អជាងគូប្រជែងមកពីគណបក្សសាធារណរដ្ឋរបស់លោក គឺជាប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) ដែលជាឥស្សរជនម្នាក់បាន «រីកធំធាត់» ពីវណ្ណៈអភិជននិងមានទំនោរចង់ផ្តល់អាទិភាពដល់មជ្ឈដ្ឋានឧកញ៉ានៅផ្លូវ Wall Street ប្រសើរជាងការជួយក្រុមគ្រួសារពលករផងដែរ។ លោក Biden បានអះអាងថា ពលករអាមេរិកដូចជាក្រុមគ្រួសាររបស់លោកនឹងមានអនាគតដ៏ល្អប្រសើរដូចអ្នកដទៃទៀត។ នេះត្រូវបានគេចាត់ទុកថាជាយុទ្ធសាស្រ្ត ដើម្បីដណ្តើមឲ្យបាននូវសម្លេងឆ្នោតគាំទ្រពីអ្នកបោះឆ្នោតអាមេរិកមកពីវណ្ណៈពលករ ដែលលោកត្រូវការយកចិត្តទុកដាក់បន្ថែមទៀត ប្រសិនបើលោកមានបំណងចង់ឈ្នះលើរដ្ឋជាយុទ្ធសាស្ត្រ ដែលធ្លាប់គាំទ្រលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦ ផងដែរ។

ទន្ទឹមនឹងនេះដែរ កាលពី ២ ថ្ងៃមុន លោកប្រធានាធិបតី Trump ក៏បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Pennsylvania និងបានសំណេះសំណាលជាមួយអ្នកគាំទ្រនៅ Wiscosin។ លោក Trump បានផ្តោតលើការប្តេជ្ញាចិត្តរបស់លោកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងអះអាងថា គោលដៅនេះនឹងមិនមែនទទួលបានការផ្តល់អាទិភាពទេ ប្រសិនបើបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យឡើងកាន់អំណាច ដោយការសន្យាថានឹងវិនិយោគលើមូលនិធិសោធនទៅវិញតែម្តង៕

តាម vovworld.vn