leftcenterrightdel
នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសជប៉ុន លោក Suga Yoshihide  (រូបថត៖ AFP/vnanet.vn)

លោក Suga Yoshihide ក៏បានសន្យាពង្រឹងប្រព័ន្ធធានារ៉ាប់រងសុខភាពជាតិដោយមានគោលដៅជួយគូស្វាមីភរិយាដែលពិបាកក្នុងការមានកូន អាចបង់ថ្លៃព្យាបាល ព្រមទាំងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិក (Co2) ជាដើម។ ទាក់ទងនឹងវិស័យកិច្ចការការបរទេសនិងសន្តិសុខវិញ លោកនាយករដ្ឋមន្រ្តី Suga បានអះអាងថា សម្ព័ន្ធមិត្តជប៉ុន - អាមេរិកនឹងក្លាយជាមូលដ្ឋានគ្រឹះ នៃគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន ព្រមទាំងបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើងដែលបានចាប់ពង្រត់ពលរដ្ឋជប៉ុនក្នុងចន្លោះ ឆ្នាំ ១៩៧០ និង ១៩៨០។

គួរបញ្ជាក់ថា នាថ្ងៃទី ១៦ ខែកញ្ញា លោក Suga  Yoshihide ប្រធានគណបក្សប្រជាធិបតេយ្យសេរីកាន់អំណាច បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនជាផ្លូវការ ដោយសន្យាបន្តអនុវត្តគោលការណ៍របស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo។ ដូច្នេះលោក Suga បានក្លាយជានាយករដ្ឋមន្ត្រីទី ៩៩ របស់ជប៉ុន ហើយពិធីចូលកាន់តំណែងរបស់លោក បានធ្វើឡើងនៅព្រះបរមរាជវាំងជប៉ុន៕

តាម vovworld