leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu ចូលរួម និងថ្លែងមតិនៅក្នុងសម័យប្រជុំ (រូបថត៖ vnanet.vn)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកអនុរដ្ឋមន្រ្តី Nguyen Minh Vu បានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិលើការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង ជាពិសេសការប្រយុទ្ធប្រឆាំងនឹងហិរញ្ញប្បទានភេរវកម្ម និងការជ្រើសរើសភេរវករ។

លោកអនុរដ្ឋមន្រ្តី Nguyen Minh Vu បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក វៀតណាមបានខិតខំប្រឹងប្រែងកសាងប្រព័ន្ធច្បាប់ សេដ្ឋកិច្ច និងហិរញ្ញវត្ថុលើគ្រប់ជ្រុងជ្រោយ ដើម្បីកាត់បន្ថយហានិភ័យនៃហិរញ្ញប្បទានភេរវកម្ម ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំងគ្រប់ប្រភេទ ព្រមទាំងបំពេញកាតព្វកិច្ចរបស់ខ្លួនស្របតាមស្តង់ដារអន្តរជាតិ។

លោកអនុរដ្ឋមន្រ្តី Nguyen Minh Vu បានបញ្ជាក់ថា អាស៊ាន តែងតែចាត់ទុកការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង ជាអាទិភាពចម្បងក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងមានក្របខ័ណ្ឌ និងវិធានការជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនេះ។ លោកក៏បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិក និងភាគីពាក់ព័ន្ធនានាលើការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង ដើម្បីសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang