leftcenterrightdel
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ TTXVN)

នាថ្ងៃទី ២៧ ខែមិថុនា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានថ្លែងទៅកាន់សមភាគីប៉ូឡូញលោក Mateusz Morawiecki ថាទីក្រុងឡុងដ៏បានត្រៀមខ្លួនជាស្រេចដើម្បីផ្តាច់ទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) និងបង្កើតទំនាក់ទំនង "ក្រោមលក្ខខ័ណ្ឌដូចជាអូស្ត្រាលី" ប្រសិនបើមិនទទួលបានកិច្ចព្រមព្រៀងណាមួយស្ដីពីអនាគតនៃទំនាក់ទំនងរវាងភាគីទាំងពីរ។ បច្ចុប្បន្នអូស្ត្រាលីគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មទូលំទូលាយជាមួយសហភាពអឺរ៉ុបឡើយ។ ប្រតិបត្តិការពាណិជ្ជកម្មភាគច្រើនរវាង EU និងអូស្រ្តាលីអនុវត្តតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) លើកលែងតែកិច្ចព្រមព្រៀងពិសេសមួយចំនួនសម្រាប់ទំនិញមួយចំនួន។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក Johnson បានថ្លែងថា “អង់គ្លេសនឹងចរចាប្រកបដោយលក្ខណៈស្ថាបនា ប៉ុន្តែត្រូវរក្សាសមភាព ហើយនឹងត្រៀមខ្លូនបញ្ឈប់ដំណាក់កាលអន្តរកាល និងបង្កើតទំនាក់ទំនងនៅក្រោមលក្ខខណ្ឌដូចជាអូស្ត្រាលី ប្រសិនបើមិនទទួលបានកិច្ចព្រមព្រៀងណាមួយ”៕

តាម vovworld.vn