leftcenterrightdel
កិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូក្រោមប្រធានបទ “ការការពារបរិស្ថានក្នុងជម្លោះប្រដាប់អាវុធគឺការពារជនស៊ីវិល (រូប​ថត៖ dangcongsan.vn)

 

នៅក្នុងកិច្ចពិភាក្សានេះ ប្រតិភូជាច្រើនបានឲ្យដឹងថា វាចាំបាច់ត្រូវមានការជំរុញកិច្ច​ពិភាក្សាតាមយន្តការនានារបស់ក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអង្គការសហប្រជាជាតិស្តីពីការការពារបរិស្ថានក្នុងជម្លោះ  ដោយ​សារ​​មាន​ការជាប់ទាក់ទងគ្នារវាងការការពារបរិស្ថាន និងការការពារជនស៊ីវិល និងគោលដៅអភិវឌ្ឍន៍។

ថ្លែងក្នុងកិច្ចពិភាក្សានេះ លោក​ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា នៅក្នុងរយៈពេលក្រោយជំលោះ ប្រទេសនានាត្រូវ​យកចិត្តទុកដាក់ក្នុងការស្តារបរិដ្ឋានឡើងវិញ​ដើម្បីជួយប្រជាជនឲ្យមានជីវភាពរស់នៅប្រកបដោយស្ថិរភាព និងរក្សាសន្តិភាពប្រកបដោយនិរន្តរភាព។ លោកបានលើកច្បាស់ថា សារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតបាន​បណ្តាលផលវិបាកយ៉ាងធ្ងន់ធ្ងរដល់​ប្រជាជន និងបរិស្ថាននៅវៀតណាម។ បច្ចុប្បន្ននេះ មានប្រជាជនវៀតណាមចំនួន ៣ លាននាក់​រងគ្រោះដោយ​សារជា​តិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត ហើយផ្ទៃដីរាប់រយរាប់ពាន់ហិកតាដែលផ្ទុកទៅដោយជាតិឌីអុកស៊ីតនេះ។ ការជំនះផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតត្រូវការធនធាន និងពេលវេលាច្រើន។ វៀតណាមសូមថ្លែង​អំណរគុណចំពោះការជួយគាំទ្រពីបណ្តារប្រទេសជាសមាជិកអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិក្នុងការបន្សាបជាតិពុលឌីអុកស៊ីត និងជួយជនរងគ្រោះ៕

បកប្រែដោយ Duy Hoan