កិច្ចប្រជុំត្រូវបានរៀបចំឡើង សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់និងអនុតំបន់ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។

leftcenterrightdel
នាថ្ងៃទី២៨ ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និង EU (រូបថត៖ vov.vn)

នៅក្នុងកិច្ចប្រជុំ ជាលើកដំបូងតំណាងនៃប្រទេសពីរគឺ វៀតណាម និងឥណ្ឌូនេស៊ី ជាសមាជិកអាស៊ាន និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំងពីរ បានថ្លែងសុន្ទរកថារួមគ្នា និងវាយតម្លៃខ្ពស់ចំពោះតួនាទីនាំមុខរបស់ EU ក្នុងការជំរុញពហុភាគីនិយម។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងលោកឯកអគ្គរដ្ឋទូត Dian Triansyah Djani ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍ឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ EU ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ព្រមទាំងបានសម្តែងនូវក្តីសង្ឃឹមថា EU នឹងសម្របសម្រួលជាមួយអង្គការសហប្រជាជាតិបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដោះស្រាយជម្លោះ ជាអន្តរការីសន្ធានកម្ម ជំនួយមនុស្សធម៌ និងការជំរុញពហុភាគីនិយមផ្អែកលើគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្នុងឱកាសនេះប្រទេសទាំងពីរបានលើកឡើងយ៉ាងច្បាស់អំពីការរួមវិភាគទានរបស់អាស៊ាន នាពេលកន្លងមក ក្នុងការរួមចំណែកកសាងអាស៊ានប្រកបដោយសន្តិភាពសន្តិសុខ និងវិបុលភាព ព្រមទាំងបង្កើតបរិយាកាសអំណោយផល ដើម្បីចូលរួមជាមួយបណ្តាប្រទេសជាដៃគូ កសាងទំនុកទុកចិត្ត ពង្រឹងការទូត កាត់បន្ថយភាពខុសគ្នា និងចូលរួមក្នុងបញ្ហាដែលភាគីទាំងឡាយយកចិត្តទុកដាក់ដូចគ្នា។ វៀតណាមនិងឥណ្ឌូនេស៊ី ក៏បានស្នើឲ្យអង្គការក្នុងតំបន់រួមទាំង EU និងអាស៊ានសម្របសម្រួលជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិផងដែរ៕

បកប្រែដោយ Thanh Cong