មតិសាធារណៈអឺរ៉ុបវាយតំលៃជាវិជ្ជមានលើកម្មវិធី PEPP របស់ ECP
កម្មវិធីប្រមូលទិញជាបន្ទាន់ក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាតសកល” (PEPP) ដែលមានតម្លៃ ៧៥០ ពាន់លានអឺរ៉ូ (ស្មើនឹង ៨០០ ពាន់លានដុល្លារអាមេរិក) ក្នុងគោលបំណងប្រមូលប័ត្របំណុលដើម្បីទប់ទល់នឹងជំងឺ Covid19។
    |
 |
ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២០ (រូបថត៖ AFP / TTXVN) |
ធនាគារកណ្តាលអឺរ៉ុប (ECB) កាលពីយប់ថ្ងៃទី ១៨ ខែមីនាបានប្រកាសកម្មវិធីជាបន្ទាន់មួយដែលហៅថា “កម្មវិធីប្រមូលទិញជាបន្ទាន់ក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាតសកល” (PEPP) ដែលមានតម្លៃ ៧៥០ ពាន់លានអឺរ៉ូ (ស្មើនឹង ៨០០ ពាន់លានដុល្លារអាមេរិក) ក្នុងគោលបំណងប្រមូលប័ត្របំណុលដើម្បីទប់ទល់នឹងជំងឺ Covid19 ហើយត្រូវបានគេវាយតម្លៃវិជ្ជមានពីអ្នកតាត់តែងគោលនយោបាយ និងអ្នកជំនាញ ដោយបានចាត់ទុកថានេះគឺជាសកម្មភាពដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់អឺរ៉ុបក្នុងការធ្វើសកម្មភាពនៅកម្រិតតំបន់ដើម្បីទប់ទល់នឹងវិបត្តិនេះ។
កម្មវិធី PEPP ត្រូវបានដាក់ចេញមិនដល់មួយសប្តាហ៍បន្ទាប់ពីកញ្ចប់ថវិកាលើកទឹកចិត្តចំនួន ១២០ ពាន់លានអឺរ៉ូដើម្បីជួយឧបត្ថម្ភដល់សេដ្ឋកិច្ចអឺរ៉ុបដែលត្រូវបានប្រកាសកាលពីថ្ងៃទី ១២ ខែមីនាផងដែរ៕
តាម vovworld.vn