leftcenterrightdel
ថ្នាក់ដឹកនាំសភាអាមេរិក  (រូបថត៖ vnanet.vn)

 

នាថ្ងៃទី១០ខែធ្នូ តំណាងរាស្រ្តគណៈបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋសភាអាមេរិកបានចេញផ្សាយពីបទចោទប្រកាន់ចំនួន ២ ប្រឆាំងនឹងប្រធានាធិបតីលោក Donald Trump ដោយចោទប្រកាន់មេដឹកនាំរូបនេះរំលោភអំណាចរបស់ខ្លួននិងរារាំងសភា។ប្រធានគណៈកម្មាធិការយុត្តិធម៌នៃរដ្ឋសភាអាមេរិកលោក Jerrold Nadler បានប្រកាសការចោទប្រកាន់នេះដោយអះអាងថាមិនលើកលែងនរណាម្នាក់សូម្បីតែប្រធានាធិបតីក៏ផ្អែកលើច្បាប់ដែរទន្ទឹមនឹងនេះដែរប្រធានរដ្ឋសភាលោកស្រី Nancy Pelosi បានបញ្ជាក់ថា លោក Trump បានធ្វើគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យនិងសន្តិសុខជាតិ។

កាយវិការនេះរបស់គណបក្សប្រជាធិបតេយ្យនឹងរួមចំណែកដល់ការជំរុញល្បឿននៃការបោះឆ្នោតជាប្រវត្តិសាស្ត្រលើការចោទប្រកាន់ដែលថា លោក Trump បានរំខានដល់ដំណើរការបោះឆ្នោតរបស់សហរដ្ឋអាមេរិកនិងធ្វើគ្រោះថ្នាក់ដល់សន្តិសុខជាតិ។មុននេះនាថ្ងៃទី៥ធ្នូ ប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosi បានជូនដំណឹងថា រដ្ឋសភាអាមេរិនឹងជំរុញនីតិវិធីបន្ថែមទៀតដើម្បីចោទប្រកាន់ប្រធានាធិបតីលោក Donald Trump។

ប្រតិកម្មទៅនឹងកាយវិការរបស់តំណាងរាស្រ្តអាមេរិកប្រធានាធិបតីលោក Donald Trump បានអះអាងថាការចោទប្រកាន់នេះគឺជា “ការកំប្លែង”។ លើសពីនេះទៀត លោកបានអះអាងម្តងទៀតថាខ្លួនជាជនរងគ្រោះ៕

តាម vovworld.vn