នៅក្នុងកិច្ចប្រជុំ ប្រធាន ICJ លោក Abdulqawi Ahmed Yusuf បាននិយាយថា នៅឆ្នាំនេះ តុលាការយុត្តិធម៌អន្តរជាតិបានប្រកាសនូវសាលក្រមចំនួន ៣  សេចក្តីណែនាំយោបល់ចំនួន ១ សេចក្តីបង្គាប់ចំនួន ១៦ និងបើកសវនាការជំនុំជម្រះក្ដីលើបណ្តឹងចំនួន ៦។ បច្ចុប្បន្ននេះតុលាការយុត្តិធម៌អន្តរជាតិកំពុងដោះស្រាយរឿងក្តីចំនួន ១៦ ដែលទាក់ទងនឹងវិស័យច្បាប់អន្តរជាតិជាច្រើនដូចជាច្បាប់សមុទ្រ ការកំណត់ដែនសមុទ្រ ទំនាក់ទំនងការទូត កិច្ចការកុងស៊ុល និងការបកស្រាយសន្ធិសញ្ញាអន្តរជាតិ។

leftcenterrightdel
ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

 

យោងតាមលោកប្រធាន Yusuf, ICJ បន្តជាយន្តការ វិនិច្ឆ័យជាសកលតែមួយគត់ ភាគីនានាប្រើប្រាស់ យន្តការដោះស្រាយវិវាទរបស់តុលាការយុត្តិធម៌អន្តរជាតិរួមទាំងបណ្តាប្រទេសមកពីទ្វីបជាច្រើន ហើយការកាត់ក្តីគឺត្រូវបានដោះស្រាយក្នុងរយៈពេលដ៏ខ្លីនិងសន្សំថ្លៃដើម។

ថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនោះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា ICJ ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិតាមរយៈយន្តការវិនិច្ឆ័យលើរាល់ បណ្តឹងរវាងបណ្តាប្រទេស និងយន្តការផ្តល់ប្រឹក្សាតាម សំណើរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងស្ថាប័នមួយចំនួនយោងទៅតាមបទប្បញ្ញត្តិនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា គោលការណ៍នៃការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធីគឺជាគោលការណ៍មូលដ្ឋានមួយនៃគោលការណ៍អន្តរជាតិដោយបញ្ជាក់ថា បណ្តាប្រទេសអាចជ្រើសរើស វិធីសាស្រ្តជាច្រើននៃដំណោះស្រាយវិវាទស្របតាមរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិដែលក្នុងនោះមានរួមទាំងយន្តការសម្រាប់យុត្តាធិការវិនិច្ឆ័យ៕

បកប្រែដោយ Minh Trung