leftcenterrightdel
ព្រៃកាពារលើខ្សាច់នៅស្រុក Phong Dien ខេត្ត Thua Thien Hue (រូបថត៖ vnanet.vn)

 

អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Le Cong  Thanh បានឲ្យដឹងថា វៀតណាមបានអនុវត្តយ៉ាងពេញលេញនូវកាតព្វកិច្ចរបស់ភាគីនានាដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ពិធីសារ Kyoto  រួមទាំងកិច្ចព្រមព្រៀងទីក្រុង Vienne ពិធីសារ Montreal និងឯកសារវិសោធនកម្មដែលពាក់ព័ន្ធនានាជាដើម។ នៅក្នុងស្រុកវិញ វៀតណាមបានកសាងនិងសុក្រិត្យជាបណ្តើរ ក៏ដូចជាអនុវត្តប្រព័ន្ធគោលនយោបាយ គោលការណ៍ គោលមាគ៌ា កម្មវិធី និងគម្រោងនានាដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុផងដែរ។ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាល ហូឡង់ស្តីពីការគ្រប់គ្រងទឹកនិងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ បានបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុនិងការគ្រប់គ្រងទឹក ដោយ​បើកចេញឱកាសក្នុងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងបណ្តាស្ថាប័នរដ្ឋាភិបាល វិទ្យាស្ថានស្រាវជ្រាវនិងសហគមន៍ពាណិជ្ជកម្មនៃភាគីទាំងពីរដោយឈរលើគោលការណ៍នៃការចែករំលែកការយកចិត្តទុកដាក់រួមផងដែរ៕

តាម vovworld