អញ្ជើញចូលរួមកិច្ចសន្ទនានេះ មានរដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិក BRICS ចំនួន ១០ រួមមាន៖ រុស្ស៊ី ចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង ប្រេស៊ីល អារ៉ាប់រួម អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត អេត្យូពី និងអេហ្ស៊ីប រួមជាមួយនឹងរដ្ឋមន្ត្រីការបរទេស និងអនុរដ្ឋមន្ត្រីប្រទេសភ្ញៀវកិត្តិយស៖ បារ៉ែន បង់ក្លាដែស បេឡារុស្ស គុយបា កាហ្សាស្ថាន ឡាវ ម៉ូរីតានី នីហ្សេរីយ៉ា ស្រីលង្កា ថៃ តួកគី វ៉េណេស៊ុយអេឡា និងវៀតណាម។ លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសម័យសន្ទនា។

leftcenterrightdel
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសម័យសន្ទនា

ថ្លែងមតិនៅសម័យសន្ទនា លោកស្រី Nguyen Minh Hang បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពរបស់អង្គការ និងយន្តការសហប្រតិបត្តិការលើពិភពលោក អន្តរតំបន់ និងតំបន់ ដើម្បីសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍ។ វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់កំណើនបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) នៅឆ្នាំ២០២៥ ហើយចង់ឲ្យសម្របសម្រួលជាមួយប្រទេសដទៃទៀត ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងសកលសម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។

leftcenterrightdel
លោកស្រី Nguyen Minh Hang ជួបធ្វើការជាមួយ លោក Eduardo Paes Sabola អនុរដ្ឋមន្ត្រីការបរទេសប្រេស៊ីល 

ក្នុងឱកាសចូលរួមកិច្ចប្រជុំ លោកស្រី Nguyen Minh Hang បានជួបធ្វើការជាមួយ លោក Eduardo Paes Sabola អនុរដ្ឋមន្ត្រីការបរទេសប្រេស៊ីល  លោកស្រី Tatiana Pugh Moreno អនុរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា និង លោក Isa Nasser Al Noaimi អនុរដ្ឋមន្ត្រីការបរទេសបារ៉ែន។

បកប្រែដោយ Duy Hoan