នេះជាការអះអាងរបស់លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្នុងជំនួបធ្វើការជាមួយលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក (WB) ប្រចាំតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក នារសៀលថ្ងៃទី ១៤ វិច្ឆិកា នៅទីក្រុងហាណូយ។ លោក Nguyen Hong Dien បានឲ្យដឹងថា ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវការផ្លាស់ប្តូរថាមពលប្រកបដោយយុត្តិធម៌ វៀតណាមត្រូវការការជួយឧបត្ថម្ភជាអតិបរមាពីដៃគូអន្តរជាតិក្នុងការផ្ទេរបច្ចេកវិទ្យា អភិបាលកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់ហិរញ្ញវត្ថុ។

leftcenterrightdel
លោក Nguyen Hong Dien ជួបពិភាក្សាការងារជាមួយលោកស្រី Manuela V. Ferro

លោករដ្ឋមន្ត្រីបានស្នើឱ្យ WB បន្តសម្របសម្រួលជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សម្ព័ន្ធក្រុមហ៊ុនអគ្គិសនី វៀតណាម និងខេត្ត/ក្រុងនានាដើម្បីអនុវត្តន៍គម្រោងផ្គត់ផ្គង់អគ្គីសនីនៅតាមជនបទ តំបន់ព្រៃភ្នំ និងកោះសមុទ្រ ដំណាក់កាល ២០២១ - ២០២៥។ ចំណែកលោកស្រី Manuela V. Ferro មានបំណងចង់រួមដំណើរជាមួយវៀតណាមក្នុងការអនុវត្តផែនការអគ្គីសនីទី ៨ ហើយបន្តផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងផ្លាស់ប្តូរថាមពល ជាពិសេសគម្រោងថាមពលកកើតឡើងវិញ៕

តាម vovworld.vn