សន្និសីទពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែននៅវៀតណាម
នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល (ចំណុះក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) បានឲ្យដឹងថា នឹងសហការជាមួយក្រុមហ៊ុន Amazon Global Selling ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនក្រោមប្រធានបទ "ប្រណិតអាស៊ី ជំហានលោតផ្លោះជាសកល"។
ព្រឹត្តិការណ៍នេះមានវត្តមានជាលើកដំបូងនៅវៀតណាម សំដៅឆ្លើយតបនឹងតម្រូវការនាំចេញតាមអ៊ីនធឺរណែតដែលកាន់តែកើនឡើងរបស់សហគ្រាសវៀតណាម និងជំរុញការចាប់យកឱកាសពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន។
    |
 |
សន្និសីទពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនក្រោមប្រធានបទ "ប្រណិតអាស៊ី ជំហានលោតផ្លោះជាសកល" |
ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តិទៅនៅទីក្រុងហាណូយនាថ្ងៃថ្ងៃទី ៧ ខែមិថុនា និងនៅទីក្រុងហូជីមិញនាថ្ងៃទី ៩ ខែមិថុនា ដោយមានខ្សែសកម្មភាព រួមមាន៖ សន្និសីទពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីបំផុតស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក តភ្ជាប់ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្ម (ក្រុមហ៊ុនផ្គត់ផ្គង់ចំនួន ១៤) មកពីបញ្ជីសេវាកម្មចំនួន ៥ ផ្សេងៗគ្នា និងការចូលរួមរបស់ក្រុមហ៊ុនលក់ទំនិញដ៏ជោគជ័យរបស់ Amazon ផងដែរ។
ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ នឹងប្រព្រឹត្តទៅការតាំងពិព័រណ៍ក្រុមហ៊ុនផ្តល់សេវាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ដោយមានការចូលរួមពីក្រុមហ៊ុនផ្តល់សេវាកម្មមកពីបញ្ជីសេវាកម្មសំខាន់ៗចំនួន ១០ ដែលសម្រេចជោគជ័យនៃការនាំចេញតាមអ៊ីនធឺរណែត; បណ្តាកិច្ចសន្ទនារបស់ក្រុមហ៊ុនលក់រាយឈានមុខគេនៅអាស៊ី ចែករំលែកបទពិសោធន៍និងមេរៀនជាក់ស្តែងពីដៃគូលក់ទំនិញដ៏ជោគជ័យរបស់ Amazon មកពីកូរ៉េខាងត្បូង សិង្ហបុរី និងវៀតណាម៕
តាម vovworld.vn