leftcenterrightdel
ជំរុញការបង្ការ ប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ ការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្មនិងការ​រីក​សាយភាយអាវុធប្រល័យលោក

ផែនការនេះគឺសំដៅកសាងយន្តការមួយដើម្បីបង្ការ ប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ ការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្ម និងផ្ដល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធប្រល័យលោកប្រកបដោយប្រសិទ្ធភាពនៅវៀតណាម ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងសមាហរណកម្ម លើកកំពស់កិត្យានុភាព និងឋានៈរបស់វៀតណាមក្នុងសហគមន៍អន្តរជាតិ; អនុវត្តន៍ទំនួល ខុសត្រូវសមាជិកភាពរបស់វៀតណាមក្នុងក្រុមអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការប្រយុទ្ធ ប្រឆាំងការលាងលុយកខ្វក់ (APG)។

ទន្ទឹមនឹងនោះ ការពារឲ្យបានល្អបំផុតនូវផលប្រយោជន៍របស់ប្រទេសជាតិ អង្គការនិងបុគ្គលក្នុងខឿនសេដ្ឋកិច្ច រួមចំណែកក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសពុករលួយ ការលាងលុយកខ្វក់ ការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្ម និងផ្ដល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធប្រល័យលោក តាមនោះជំរុញកំណើនសេដ្ឋកិច្ច៕

តាម vovworld.vn