ក្នុងឱកាសបំពេញទស្សនកិច្ចនៅមជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម ជំនួសមុខអគ្គស្នងការនយោបាយ លោកឧត្តមសេនីយ៍ឯក Tran Quang Phuong បានជូនពរថ្នាក់ដឹកនាំនៃមជ្ឈិមសមាគមសហព័ន្ធនារីវៀតណាមនិយាយរួម និងកម្មាភិបាល សមាជិកានៅទូទាំងប្រទេសនិយាយដោយឡែក។ ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ឯក Tran Quang Phuong បានសម្តែងនូវក្តីជឿជាក់ថា នាពេលខាងមុខ សម្ព័ន្ធសមាគមនារីវៀតណាមនឹងបន្តរក្សាប្រពៃណីរបស់នារីវៀតណាម និងពង្រីកលទ្ធផលដែលសម្រេចបាន រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Tran Quang Phuong ថតរូបជាអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំមជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម

ជំនួសមុខថ្នាក់ដឹកនាំមជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម លោកស្រី Ha Thi Nga ប្រធានសមាគមសហព័ន្ធនារីវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គស្នងការដ្ឋាននយោបាយនិយាយរួម និងលោកអនុប្រធានអគ្គស្នងការនយោបាយនិយាយដោយឡែក ដែលបានយកចិត្តទុកដាក់ លើកទឹកចិត្ត និងចែករំលែកជាមួយមជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម។ ទន្ទឹមនឹងនេះ លោកស្រីក៏បានសម្តែងនូវសេចក្តីសង្ឃឹមថា អគ្គស្នងការនយោបាយ នឹងសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម  ក្នុងការអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Tran Quang Phuong អបអរសាទរចំពោះគណៈកម្មការនារី នៃកងទ័ពប្រជាជនវៀតណាម

* នាថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Tran Quang Phuong បានបំពេញទស្សនកិច្ច និងអបអរសាទរចំពោះគណៈកម្មការនារី កងទ័ពប្រជាជនវៀតណាម។ ក្នុងឱកាសនេះ លោកអនុប្រធានអគ្គស្នងការនយោបាយ បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលគណៈកម្មការនារី កងទ័ពប្រជាជនវៀតណាមសម្រេចបាននៅឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ លោកក៏បានសម្តែងនូវសេចក្តីសង្ឃឹមថា គណៈកម្មការនារី កងទ័ពប្រជាជនវៀតណាម បន្តធ្វើឲ្យបានល្អនូវការផ្តល់យោបល់ជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ជាពិសេសផ្ដល់ជូនអគ្គស្នងការនយោបាយ ស្តីពីការងាររបស់នារី និងសកម្មភាពចលនានារីនៅក្នុងជួរកងទ័ពនាពេលខាងមុខ៕

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Tran Quang Phuong ថតរូបជាអនុស្សាវរីយ៍ជាមួយកម្មាភិបាល សមាជិកាគណៈកម្មការនារី កងទ័ពប្រជាជនវៀតណាម

បកប្រែដោយ Huyen Trang