leftcenterrightdel
លោក Nguyen Van Giau ជាអធិបតីនៃកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀង EVFTA លទ្ធផលដែលសម្រេចបាន និងការអនុវត្តកិច្ចសន្យារបស់ភាគីទាំងពីរនៅក្នុងកិច្ចព្រមព្រៀង។ លោក Bernd Lange ប្រធាន INTA បានមានប្រសាសន៍ថា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងវៀតណាម និង EU វិវឌ្ឍយ៉ាងល្អក្នុងរយៈពេលកន្លងមក ហើយលោកបានចាត់ទុកថា ភាគីទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនេះថែមទៀត។

លោក Nguyen Van Giau ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម បានមានប្រសាសន៍ថា ដោយមានការខិតខំប្រឹងប្រែងពីរដ្ឋសភា និងរដ្ឋាភិបាលក្នុងការអនុវត្តកិច្ចព្រមព្រៀង EVFTA ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មនាំចូលនិងនាំចេញរបស់វៀតណាម និងទីផ្សារ EU ទទួលបានលទ្ធផលជាវិជ្ជមាន។

សមាជិកសភា EP បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តទាន់ពេលវេលារបស់វៀតណាម ក្នុងការកសាង និងអនុវត្តកិច្ចព្រមព្រៀង។ ភាគីទាំងពីរបានចាត់ទុកថាចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរដល់​វិស័យសេដ្ឋកិច្ចក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang