leftcenterrightdel
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung ប្រគល់ម៉ាស់ជូនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាមលោក Daniel J. Kritenbrink ( រូបថត៖ vnanet.vn)

 

ចំនួនសំភារៈបរិក្ខារពេទ្យ រួមមានម៉ាស់ក្រណាត់ចំនួន ១០០,០០០ សន្លឹក និងម៉ាស់ពេទ្យចំនួន ៥០,០០០ សន្លឹក។

នៅក្នុងពិធីនេះ លោក Daniel Kritenbrink បានអបអរសាទរចំពោះរដ្ឋាភិបាលវៀតណាម និងទីក្រុងហាណូយអំពីវិធានការនានាក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹង COVID-19 ដែលបានពិភពលោកទទួលស្គាល់ជាចំណុចភ្លឺក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ប្រកបដោយប្រសិទ្ធភាព។

លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink ជឿជាក់ថា អំណោយនេះនឹងជួយការពារសុវត្ថិភាពឱ្យក្រុមប្រតិកម្មរហ័សប្រយុទ្ធប្រឆាំងជំងឺ COVID-19 នៅទីក្រុងញូវយ៉ក ព្រមទាំងជួយពួកគាត់អាចគ្រប់គ្រងបានជំងឺនេះនាពេលឆាប់ៗ៕

បកប្រែដោយ Pham Diep