អនុមហាវិទ្យាល័យបច្ចេកទេសកងទ័ពជើងទឹកជួបសំណេះសំណាលជាមួយសិក្ខាកាមកម្ពុជា
កប.អនឡាញ - នាព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ អនុមហាវិទ្យាល័យបច្ចេកទេសកងទ័ពជើងទឹកវៀតណាម បានរៀបចំជំនួបជាមួយសិក្ខាកាមនៃវគ្គសិក្សាទី១៥ កងយោធពលខេមរភូមិន្ទ ដែលកំពុងសិក្សានៅសាលា ក្នុងឱកាសខួបលើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ (ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ - ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥)។ លោកវរសេនីយ៍ទោ Nguyen Anh Duc អនុប្រធាននយោបាយនៃអនុមហាវិទ្យាល័យបច្ចេកទេសកងទ័ពជើងទឹក បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។
នៅក្នុងជំនួបនេះ ប្រតិភូទាំងឡាយបានរំលឹកឡើងវិញនូវប្រពៃណីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាកងយោធពលខេមរភូមិន្ទ។ សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសាលា ដែលបានយកចិត្តទុកដាក់ និងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការរៀបចំជំនួបដ៏មានអត្ថន័យ ក្នុងឱកាសពិធីបុណ្យធំរបស់ប្រទេសជាតិ និងកងយោធពលខេមរភូមិន្ទ។
    |
 |
|
លោកវរសេនីយ៍ទោ Nguyen Anh Duc ជូនផ្កាដល់សិក្ខាកាមកងយោធពលខេមរភូមិន្ទ (រូបថត៖ baohaiquanvietnam.vn) |
មានប្រសាសន៍នៅក្នុងជំនួបនេះ លោកវរសេនីយ៍ទោ Nguyen Anh Duc បានបញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិថ្ងៃទី៩ ខែវិច្ឆិកា គឺជាពិធីបុណ្យសំខាន់របស់ប្រជាជនកម្ពុជា ដែលរបត់មួយក្នុងការតស៊ូដើម្បីឯករាជ្យ និងសេរីភាព ដោយបើកយុគសម័យថ្មីមួយក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា ត្រូវបានពង្រឹង និងអភិវឌ្ឍដោយឥតឈប់ឈរ ដែលក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសជាតិទាំងពីរ។
លោកអនុប្រធាននយោបាយនៃសាលាបានអបអរសាទរចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ និងជូនពរសិក្ខាកាមកម្ពុជាឲ្យមានសុខភាពល្អ សុភមង្គល ទទួលបានលទ្ធផលក្នុងការសិក្សា និងបំពេញល្អភារកិច្ច។ នៅពេលដែលត្រឡប់ប្រទេសវិញ សិក្ខាកាមទាំងឡាយនឹងចូលរួមចំណែកក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពពិសេសរវាងកងទ័ព និងប្រជាជននៃវៀតណាម និងកម្ពុជា៕
បកប្រែដោយ Thuy Anh