leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបង្ហាញគំរោងច្បាប់ការពារព្រំដែនវៀតណាមក្នុងសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៤ (រូបថត៖ quochoi.vn)

បង្ហាញរបាយការណ៍ជូនរដ្ឋសភា លោករដ្ឋមន្រ្តី Ngo Xuan Lich បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការអនុម័តច្បាប់ការពារព្រំដែនវៀតណាម។ របាយការណ៍បានបង្ហាញថា ប្រទេសវៀតណាមមានព្រំប្រទល់ជាប់ជាមួយខេត្តនិងក្រុងចំនួន ៤៤ ដែលមានព្រំដែនជាតិ។ បច្ចុប្បន្ននេះសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍគឺជានិន្នាការទូទៅ ទោះយ៉ាងណាស្ថានភាពនយោបាយនិងសន្តិសុខនៅលើពិភពលោកនិងក្នុងតំបន់កំពុងមានការវិវត្តយ៉ាងស្មុគស្មាញនិងមិនអាចស្មានទុកជាមុនបាន ជាពិសេសបញ្ហាវិវាទដែនដី ធនធានធម្មជាតិ ជាតិសាស្រ្ត សាសនា ការផ្តាច់ខ្លួន ... កម្លាំងអរិភាពបានបង្កើនការប្រឆាំងបំផ្លិចបំផ្លាញ ការរំលោភច្បាប់ជាពិសេសឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន និងឧក្រិដ្ឋកម្មដែលមានលក្ខណៈឆ្លងកាត់ព្រំដែន ការធ្វើចំណាកស្រុកសេរី។

ក្រៅពីនេះបញ្ហាសន្តិសុខមិនមែនប្រពៃណីដូចជាការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ការបំពុលបរិស្ថាន ... កំពុងតែកើនឡើង។ ហើយជាពិសេសនៅក្នុងស្ថានភាពបច្ចុប្បន្នការរីករាលដាលនៃជំងឺ Covid-19 មានផលប៉ះពាល់អវិជ្ជមានដល់ ប្រទេសភាគច្រើនដែលទាក់ទងដោយផ្ទាល់ទៅនឹងកិច្ចការការពារព្រំដែនក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងដែនចូលវៀតណាម។  ដោយហេតុនេះ ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៅតាមតំបន់ព្រំដែនត្រូវការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងគ្រប់ស្ថាប័នមានសមត្ថកិច្ច និងកម្លាំងមុខងារនានាក្នុងប្រទេសជាមួយនិងកម្លាំងការពារព្រំដែននៃបណ្តាប្រទេសដែលមានព្រំដែនរួម ... ស្ថានភាពដែលបានរៀបរាប់ខាងលើបានរំលេចនូវតម្រូវការជាច្រើនចំពោះបុព្វហេតុនៃការផ្លាស់ប្តូរថ្មី ការអភិវឌ្ឍ និងការគិតគូថ្មីលើសកម្មភាពការពារព្រំដែនដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីសំដៅកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

“ព្រំដែនជាតិគឺពិសិដ្ឋ និងមិនអាចរំលោភបានជាដាច់ខាត។ ការកសាង ការគ្រប់គ្រង និងការការពារព្រំដែនជាតិគឺជាការទទួលខុសត្រូវរបស់គ្រប់លំដាប់ថ្នាក់ និងប្រព័ន្ធនយោបាយទាំងមូល។ ដើម្បីការពារអធិបតេយ្យភាពទឹកដីឱ្យបានរឹងមាំនោះ បញ្ហាសន្តិសុខព្រំដែនជាតិចាំបាច់ត្រូវមានប្រព័ន្ធឯកសារច្បាប់ស៊ីសង្វាក់ និងឯកភាពគ្នា។ ដូច្នេះការបង្កើតឱ្យមានច្បាប់ការពារព្រំដែនវៀតណាមពិតជាមានសារៈសំខាន់និងចាំបាច់ណាស់ វាឆ្លើយតបនឹងតម្រូវការកសាង គ្រប់គ្រង និងការពារព្រំដែនក្នុងស្ថានភាពថ្មី” នេះគឺជាការបញ្ជាក់របស់លោករដ្ឋមន្រ្តី Ngo Xuan Lich៕

បកប្រែដោយ Minh Trung