leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Tai Son ប្រធាននយោបាយ កងទ័ពការពារព្រំដែនខេត្ដ Tay Ninh និងក្រុមការងារបានចុះត្រួតពិនិត្យនិងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងបំពេញការងារនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ (រូបថត៖ bienphong.com.vn)

 

បន្ទាប់ពីនាយករដ្ឋមន្រ្តីវៀតណាមបានចេញសារលិខិតស្ដីពីការរឹតបន្តឹងការងារត្រួតពិនិត្យ និងការបង្ការជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនៅតាមច្រកទ្វារព្រំដែននិងកំពង់ផែនោះ ប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយគ្រប់គ្រងដោយកងទ័ពការពារព្រំដែនខេត្ដ Tay Ninh បានសហការជាមួយកងកម្លាំងត្រួតពិនិត្យសុខាភិបាលអន្ដរជាតិ និងគយអនុវត្តផែនការរក្សាសន្ដិសុខនៅតាមព្រំដែនដើម្បីបង្ការជំងឺឆ្លងរីករាលដាលក្នុងប្រទេសប្រកបដោយប្រសិទ្ធភាព ។

leftcenterrightdel
ការពិនិត្យអ្នកដំណើរឆ្លងកាត់ច្រកទ្វារព្រំដែន (រូបថត៖ bienphong.com.vn)
leftcenterrightdel
ប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ បានជូនម៉ាស ដល់កងកម្លាំងនគរបាលការពារព្រំដែននៃច្រកទ្វារព្រំដែនអន្ដរជាតិបាវិត (រូបថត៖ bienphong.com.vn)
leftcenterrightdel
ប៉ុស្តិ៍ការពារព្រំដែនបំពេញភារកិច្ចនៅច្រករបៀងព្រំដែននិងផ្លូវលំដែលតភ្ជាប់ខ្សែព្រំដែនខេត្ដ Tay Ninh (រូបថត៖ bienphong.com.vn)
leftcenterrightdel
កម្មាភិបាលការពារព្រំដែនចែកម៉ាសនិងផ្សព្វផ្សាយដល់ប្រជាជនឲ្យបង្ការជំងឺឆ្លងរីករាលដាល (រូបថត៖ bienphong.com.vn)
leftcenterrightdel
មធ្យោបាយទាំងអស់ចូលប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ សុទ្ធតែបានបុគ្គលិកសុខាភិបាលបាញ់ថ្នាំដើម្បីបង្ការការឆ្លងជំងឺរីករាលដាល (រូបថត៖ bienphong.com.vn)

ទន្ទឹមនឹងនោះ កងកម្លាំងបានហាមឃាត់អ្នកដំណើរដែលចាកចេញពីតំបន់ជំងឺឆ្លងរាលដាលចូលប្រទេសវៀតណាមនិងផ្អាកបណ្ដោះអាសន្ននៃការចេញចូលនៅច្រករបៀងព្រំដែននិងផ្លូវលំផងដែរ៕

បកប្រែដោយ Pham Diep