លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំនៅវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី៩ ខែតុលា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោកស្រី Carmen Cano De Lasala ឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំនៅវៀតណាម ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំង និងវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយអេស្ប៉ាញ ហើយមានបំណងចង់ជំរុញទំនាក់ទំនងទ្វេភាគីឈានដល់កម្រិតថ្មីមួយ សក្ដិសមនឹងសក្តានុពលនៃកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃថា នាពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-អេស្ប៉ាញ បានអនុវត្តស្របតាមអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១០។
![left](/image/images/left.png) ![center](/image/images/center.png) ![right](/image/images/right.png) ![del](/images/red-error_16px.gif) |
![](https://file3.qdnd.vn/data/images/27/2024/10/10/upload_2116/10102024vd04.jpg?dpi=150&quality=100&w=500) |
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំនៅវៀតណាម |
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជឿជាក់ថា ភាគីទាំងពីរនៅមានសក្ដានុពលជាច្រើនក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ស្របតាមតម្រូវការនិងលទ្ធភាពរបស់ប្រទេសនីមួយៗ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang ស្នើថា នាពេលខាងមុខ ភាគីទាំងពីរផ្តោតលើវិស័យជាច្រើនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជំនះផលវិបាកនៃសង្គ្រាម ការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។
រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Carmen Cano De Lasala បានសម្តែងនូវមនោសញ្ចេតនាល្អចំពោះប្រទេស និងប្រជាជនវៀតណាម។ ចែករំលែកជាមួយវៀតណាមអំពីការខូចខាត និងបាត់បង់ដែលបណ្តាលមកពីព្យុះទីហ្វុង Yagi; លោកស្រីឯកអគ្គរដ្ឋទូត Carmen Cano De Lasala វាយតំលៃខ្ពស់សមត្ថភាពឆ្លើយតបគ្រោះមហន្តរាយធម្មជាតិរបស់កងទ័ពប្រជាជនវៀតណាម ព្រមទាំងស្នើភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ជាពិសេសលើវិស័យបណ្តុះបណ្តាល និងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕
បកប្រែដោយ Pham Diep