អមដំណើរគណៈប្រតិភូមានលោកឧត្តមសេនីយ៍ទោ Victor Leonardo Rojo Ramos សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធាននយោបាយនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា។

លោកឧត្តមសេនីយ៍ត្រី Noel Ochoa មេបញ្ជាការទ័ពពិសេស បានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Trinh Van Quyet និងគណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមអំពីសមិទ្ធិផលដែលសម្រេចបានក្នុងការហ្វឹកហ្វឺន និងការត្រៀមខ្លួនប្រយុទ្ធដើម្បីការពារមាតុភូមិរបស់កម្លាំងទ័ពពិសេសគុយបានិយាយរួម និងកងពលតូចទ័ពពិសេសចល័តនិយាយដោយឡែកនាពេលកន្លងមក។ ជាពិសេសក្នុងរយៈពេលជិត ៤០ ឆ្នាំនៃការកសាង ការប្រយុទ្ធ និងរីកចម្រើន (១៩៨៧-២០២៤) កងពលតូចបានទទួលរង្វាន់ដ៏ថ្លៃថ្លាជាច្រើនពីបក្ស រដ្ឋ និងក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet និងលោកឧត្តមសេនីយ៍ទោ Victor Leonardo Rojo Ramos និងគណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម រួមទាំងកម្មាភិបាល​ និងយុទ្ធជននៃកងពលតូចទ័ពពិសេសចល័ត

លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានអបអរសាទរចំពោះយុទ្ធជ័យ និងសមិទ្ធិផលដែលកងពលតូចទ័ពពិសេសចល័តសម្រេចបានក្នុងដំណើរកសាង ការប្រយុទ្ធ រីកចម្រើន និងអភិវឌ្ឍន៍។ ព្រមទាំងលោកមានបំណងថា កងពលតូចបន្តរក្សា និងលើកកម្ពស់ប្រពៃណី  យកចិត្តទុកដាក់លើការអប់រំនយោបាយ និងសតិអារម្មណ៍សម្រាប់កម្មាភិបាលនិងយុទ្ធជនក្នុងស្មារតីសាមគ្គីភាព ជំនះការលំបាក និងលើកកំពស់គុណភាពហ្វឹកហ្វឺន ការត្រៀមខ្លួនប្រយុទ្ធនិងបំពេញភារកិច្ចយ៉ាងល្អដោយបក្ស រដ្ឋ ប្រជាជន និងក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបាប្រគល់ជូន។ 

* សូមបញ្ជាក់ថា មុននោះ នារសៀលថ្ងៃទី ៧ ខែតុលា (ម៉ោងក្នុងតំបន់) លោកឧត្តមសេនីយ៍ឯក Trinh Van Quyet និងគណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញមកដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ ក្នុងរដ្ឋធានី La Havana។

បន្ទាប់មក លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ប្រគល់អំណោយជូនសមាគមមិត្តភាពគុយបា-វៀតណាម និងតំណាងសិស្សនៅសង្កាត់ Acapulco ក្នុងរដ្ឋធានី La Habana។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet និងគណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយជូនគ្រួសារយុទ្ធជនពលី និងអតីតយុទ្ធជនគុយបាមួយចំនួនដែលចូលរួមការតស៊ូប្រយុទ្ធនៅវៀតណាម រួមជាមួយអ្នកជំនាញវេជ្ជសាស្ត្រគុយបា ដែលមកវៀតណាមចូលរួមការពារ និងប្រឆាំងជំងឺរាតត្បាត Covid-១៩។ តំណាងគ្រួសារយុទ្ធជនពលី និងអតីតយុទ្ធជនគុយបា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមនិយាយរួម លោកឧត្តមសេនីយ៍ឯក Trinh Van Quyet និងគណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមនិយាយដោយឡែកដែលបានឆ្លៀតពេលមកសួរសុខទុក្ខ ប្រគល់អំណោយនិងលើកទឹកចិត្តដល់គ្រួសារយុទ្ធជនពលី និងអតីតយុទ្ធជន។ ព្រមទាំងតំណាងគ្រួសារយុទ្ធជនពលី និងអតីតយុទ្ធជនគុយបា អះអាងថា គ្រួសារទាំងនេះនឹងអនុវត្ដល្អនូវការអប់រំកូនចៅៗ ដើម្បីថែរក្សា និងលើកកម្ពស់ចំណងមិត្តភាពជាប្រពៃណី ស្អិតរមួត រវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរគុយបា និងវៀតណាម។

* នាយប់ថ្ងៃទី ៧ ខែតុលា (ម៉ោងក្នុងតំបន់) លោកឧត្តមសេនីយ៍ឯក Trinh Van Quyet និងគណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅគុយបា៕

បកប្រែដោយ Pham Diep