លោកឧត្តមសេនីយ៍ត្រី Nguyen Duc Dung មេបញ្ជាការរង - នាយសេនាធិការយោធភូមិភាគទី៣ និងលោកឧត្តមនាវីត្រី Nguyen Dinh Hung មេបញ្ជាការរងប្រភេទទ័ពជើងទឹកបានអញ្ជើញជាអធិបតីកិច្ចប្រជុំ។

យោងតាមរបាយការណ៍ និងមតិដែលបានលើកឡើងក្នុងកិច្ចប្រជុំ តាមរយៈការអនុវត្តបទប្បញ្ញត្តិស្តីពីការសម្របសម្រួលរវាង​យោធភូមិភាគទី ៣ និងប្រភេទទ័ពជើងទឹក ភាគីទាំងពីរសម្រេចបានលទ្ធផលលេចធ្លោមួយចំនួន៖ ផ្សព្វផ្សាយខ្លឹមសារនៃបទប្បញ្ញត្តិយ៉ាងហ្មត់ចត់ដល់ស្ថាប័ន និងអង្គភាពនានា អាស្រ័យហេតុនេះ លើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់អំពីតួនាទី អត្ថន័យនិងសារៈសំខាន់នៃការសម្របសម្រួលរវាងអង្គភាពទាំងពីរ ដើម្បីបំពេញកិច្ចការនយោបាយរបស់ភាគីនីមួយៗ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Duc Dung មេបញ្ជាការរង - នាយសេនាធិការយោធភូមិភាគទី៣ ថ្លែងមតិក្នុងកិច្ចប្រជុំ

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី Nguyen Duc Dung មេបញ្ជាការរង - នាយសេនាធិការយោធភូមិភាគទី ៣ បានស្នើឱ្យស្ថាប័ន អង្គភាពនានាក្នុងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ ផ្តោតសំខាន់លើខ្លឹមសារមួយចំនួនដូច​ជា៖ បន្តអនុវត្តយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្តីពីការសម្របសម្រួលរវាងយោធភូមិភាគ និងប្រភេទកទ័ពជើងទឹក; បន្តរក្សាការផ្លាស់ប្តូរព័ត៌មាននៅគ្រប់លំដាប់ថ្នាក់ រួមចំណែកលើកកំពស់គុណភាពនៃការគ្រប់គ្រង ការពារអធិបតេយ្យភាពសមុទ្រ និងកោះ និងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់ឈរជើង។ល៕

បកប្រែដោយ Huyen Trang