នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃទិវាប្រពៃណីរបស់វិទ្យាស្ថានពេទ្យយោធា (១០ មីនា ១៩៤៩ / ១០ មីនា ២០២៤) ។ អញ្ជើញចូលរួមមានលោកឧត្តមសេនីយ៍ត្រី Nguyen Van Nam អនុប្រធានស្នងការនយោបាយនៃវិទ្យាស្ថានពេទ្យយោធា។

leftcenterrightdel
ការសំដែងសិល្បៈក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌
leftcenterrightdel
ថ្នាក់ដឹកនាំវិទ្យាស្ថានពេទ្យយោធា និងថ្នាក់ដឹកនាំឃុំ Hoang Hoa ជូនផ្កាអបអរសាទរក្រុមសិល្បៈ

លោកវរសេនីយ៍ឯក Tran Quang Tuynh ប្រធាននយោបាយនៃវិទ្យាស្ថានពេទ្យយោធា បានឲ្យដឹងថា "ការផ្លាស់ប្តូរវប្បធម៌ ដែលពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន" គឺជាស្ពានដែលរួមចំណែកបង្កើនការយល់ដឹង និងរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងរវាងកងទ័ព និងប្រជាជន និងរវាងវិទ្យាស្ថានពេទ្យយោធាជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរ និងអ្នកឃុំ Hoang Hoa។

ទន្ទឹមនឹងនោះ រួមចំណែកបញ្ជាក់ពីស្មារតីសាមគ្គីភាព និងភាពស្អិតរមួត និងលើកទឹកចិត្តដល់កម្មាភិបាល បុគ្គលិក សិក្ខាកាម យុទ្ធជន និងពលករនៃវិទ្យាស្ថានពេទ្យយោធា លើកកម្ពស់ស្មារតីឈានទៅមុខ ភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តក្នុងការអនុវត្តប្រកបដោយជោគជ័យនូវកិច្ចការនយោបាយរបស់អង្គភាព កសាងបក្សភាគស្អាតស្អំ រឹងមាំ។

បច្ចុប្បន្ននេះ វិទ្យាស្ថានពេទ្យយោធា បានសម្របសម្រួលអនុវត្តសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ តបស្នងសងគុណដល់អ្នកដែលមានគុណូបការៈចំពោះបដិវត្តន៍ ពិនិត្យសុខភាព ផ្ដល់ថ្នាំពេទ្យដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងប្រគល់អំណោយដល់សិស្សក្រីក្រដែលជួបការលំបាក រួមកម្លាំងកសាងជនបទថ្មី...និងតែងតែទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មាធិ​ការ​បក្ស អាជ្ញាធរ និងប្រជាជនមូលដ្ឋាន៕

បកប្រែដោយ Pham Diep