leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានទទួលជួបលោកឧត្តមសេនីយ៍ទោ Trinh Van Quyet និងគណៈប្រតិភូនៃអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម

ក្នុងបរិយាកាសស្និទ្ធស្នាលក្នុងប៉ុន្មានថ្ងៃដំបូងនៃឆ្នាំថ្មី លោកឧត្តមសេនីយ៍ទោ Trinh Van Quyet បានថ្លែងអំណរគុណចំពោះអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមក្នុងរយៈពេលកន្លងមកដែលបានសហការយ៉ាងជិតស្និទ្ធ និងជួយអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមអនុវត្តបានល្អនូវមុខងារ ផ្តល់យោបល់ជាយុទ្ធសាស្ត្រ ដឹកនាំកងទ័ពទាំងមូលលើការអនុវត្តសេចក្តីណែនាំ សេចក្តីសម្រេចចិត្ដ សេចក្តីសន្និដ្ឋាន និងបទប្បញ្ញត្តិរបស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម លើកកម្ពស់ស្មារតីសាមគ្គីភាព ជំនះពុះពារលើការលំបាក បំពេញគ្រប់ភារកិច្ចការងារបក្ស ការងារនយោបាយ និងការងារផ្សេងៗ; កសាងកម្មាភិបាលនិងយុទ្ធជនឱ្យមានឆន្ទៈនយោបាយរឹងមាំ សាមគ្គីភាព ឯកភាពនៃសតិអារម្មណ៍ និងមានឆន្ទៈខ្ពស់ និងការប្តេជ្ញាចិត្តខ្ពស់ ត្រៀមខ្លួនទទួលយកនិងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។

leftcenterrightdel
គណៈប្រតិភូនៃអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម

នាព្រឹកថ្ងៃទី ២២ មករា លោកឧត្តមសេនីយ៍ទោ Trinh Van Quyet បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ស្ថាប័ន អង្គភាពចំណុះក្រសួងការពារប្រទេស អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមដូចជា បញ្ជាការដ្ឋានការពារវិមានតម្កល់សពលោកប្រធានហូជីមិញ , អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ អគ្គនាយកដ្ឋានភស្តុភារ អគ្គនាយកដ្ឋានបច្ចេកទេស និងសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។

leftcenterrightdel
គណៈប្រតិភូនៃអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អគ្គនាយកដ្ឋានភស្តុភារ
leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Trinh Van Quyet បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អគ្គនាយកដ្ឋានបច្ចេកទេស

លោកឧត្តមសេនីយ៍ទោ Trinh Van Quyet បានសម្តែងនូវក្តីរីករាយចំពោះលទ្ធផលនៃការអនុវត្តភារកិច្ចរបស់បណ្ដាស្ថាប័ន និងអង្គភាព។ ក្នុងឆ្នាំ ២០២២ ស្ថាប័ន និងអង្គភាពនានាតែងតែជ្រួតជ្រាបនូវការបញ្ជាណែនាំ និងសេចក្ដីសម្រេចចិត្ដរបស់ថ្នាក់លើ និងបំពេញបានល្អនូវការងារដែលបានប្រគល់ជូន។​ ស្ថាប័ននិងអង្គភាពបានធ្វើបានល្អក្នុងការអប់រំខាងនយោបាយ និងសតិអារម្មណ៍ ព្រមទាំងផ្តោតលើការអប់រំ លើកកម្ពស់ការយល់ដឹងអំពីភារកិច្ច ត្រៀមប្រយុទ្ធជាស្រេច ជំនះពុះពារការលំបាក ត្រៀមខ្លួនទទួលនិងបំពេញបានល្អរាល់ភារកិច្ចដែលបានប្រគល់ជូន។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម  ២០២៣ អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានជូនពរស្ថាប័ន និងអង្គភាពមានសុខភាពល្អ បរិបូរ និងសុភមង្គល ព្រមទាំងមានបំណងចង់ឲ្យស្ថាប័ន និងអង្គភាពតែងតែរួមរួមគ្នា ខិតខំប្រឹងប្រែងនិងអនុវត្ដជោគជ័យគ្រប់ភារកិច្ច និងសម្រេចបានគោលដៅនាពេលខាងមុខ៕

បកប្រែដោយ Pham Diep