ពិព័រណ៍ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាមជាលើកដំបូងដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែធ្នូ  នៅអាកាសយានដ្ឋាន Gia Lam (ទីក្រុងហាណូយ)

ពិព័រណ៍នេះ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការទូតការពារជាតិ កសាងទំនុកចិត្តរវាងវៀតណាមនិងប្រទេសទាំងអស់លើពិភពលោក; បង្កើតលក្ខខណ្ឌសម្រាប់បណ្ដាប្រទេស ក្រុមហ៊ុន សហគ្រាសក្នុងស្រុក និងអន្តរជាតិបង្ហាញផលិតផល និងស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិ។ ព្រឹត្តិការណ៏នេះក៏ជាឱកាសដើម្បីឧទ្ទេសនាមដល់មិត្តអន្តរជាតិនូវរូបភាពប្រទេសវៀតណាមស្រឡាញ់សន្តិភាព។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍

រហូតមកដល់ពេលនេះ គណៈប្រតិភូចំនួន ៤៥ បានចុះឈ្មោះជាផ្លូវការដើម្បីចូលរួមពិព័រណ៍; អង្គភាពនិងអាជីវកម្មក្នុងស្រុក និងបរទេសចំនួន ១៧០ មកពីប្រទេសចំនួន ៣០ ជុំវិញពិភពលោកបានចុះឈ្មោះបើកស្តង់បង្ហាញឧបករណ៍ និងអាវុធ ឧទ្ទេសនាមដំណោះស្រាយបច្ចេកវិទ្យា អាវុធសម្រាប់កងទ័ពជើងទឹក និងកងទ័ពជើងគោក កងទ័ពការពារអាកាស និងកងទ័ពជើងអាកាស...... ។

នៅតំបន់ពិព័រណ៌ គណៈកម្មាធិការរៀបចំក៏បានរៀបចំលំហវប្បធម៌ និងម្ហូបអាហារ និងតំបន់ឧទ្ទេសនាមប្រវត្ដិសាស្ដ្រលេចធ្លោរបស់កងទ័ពប្រជាជនវៀតណាមក្នុងដំណាក់កាលប្រវត្តិសាស្ត្រ ដែលផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; តភ្ជាប់ទៅនឹងពិព័រណ៍អុីនធឺណិត។

ការពិព័រណ៍បើកពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១៨ ល្ងាច ជារៀងរាល់ថ្ងៃ និងស្វាគមន៍មហាជនដោយឥតគិតថ្លៃចាប់ពីម៉ោង ១៤ ថ្ងៃទី៩ ដល់ថ្ងៃទី ១០ ខែធ្នូ៕

បកប្រែដោយ Pham Diep