គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងគណៈប្រតិភូចិនដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិចិន។

ជំនួបប្រាស្រ័យមិត្តភាពការពារជាតិនៅព្រំដែនវៀតណាម-ចិនលើកទី៧ រួមមានសកម្មភាពជាច្រើនដូចជា៖ ពិធីគោរពបង្គោលព្រំដែនអធិបតេយ្យភាព ការលាបថ្នាំលើបង្គោលព្រំដែន ដាំដើមឈើមិត្តភាព កិច្ចសន្ទនារវាងគណៈប្រតិភូទាំងពីរ និងប្រគល់អំណោយដល់សាលាបឋមសិក្សានៅទីរួមស្រុក Ta Lung។

អ្នកយកព័ត៌មានរបស់កាសែតកងទ័ពប្រជាជននៅច្រកទ្វារព្រំដែនអន្តរជាតិ Ta Lung (ស្រុក Quang Hoa ខេត្ត Cao Bang) សូមផ្សាយរូបភាពមួយចំនួនមុនពេលចាប់ផ្ដើមជំនួបប្រាស្រ័យមិត្ដភាពការពារជាតិ។

leftcenterrightdel
កងកិត្ដិយសត្រែទ័ព
leftcenterrightdel
កងកម្លាំងត្រៀមត្រួតកងពលកិត្ដិយស
leftcenterrightdel
 
leftcenterrightdel
ប្រជាជននៅតំបន់មូលដ្ឋានជូនដំណើរគណៈប្រតិភូវៀតណាមទៅចូលរួមជំនួបប្រាស្រ័យមិត្ដភាពនៅប្រទេសចិន

បកប្រែដោយ Pham Diep