លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅខេត្ដ Vinh Phuc និងខេត្ដ Hung Yen
កប.អនឡាញ - នាថ្ងៃទី ២០ មករា លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២២ ដល់អាជ្ញាធរមូលដ្ឋាននិងប្រជាជនខេត្ដ Vinh Phuc និងខេត្ត Hung Yen រួមទាំងអង្គភាពកងទ័ពនិងនគរបាលដែលឈរជើងក្នុងខេត្តទាំងពីរនេះ។
ក្នុងឱកាសមកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅខេត្ដ Vinh Phuc លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ខេត្ដ Vinh Phuc គឺជាចំណុចភ្លឺរបស់ប្រទេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គម ពង្រឹងការការពារជាតិ និងសន្តិសុខ; ព្រមទាំងសង្ឃឹមថា គណៈកម្មាធិការបក្ស អាជ្ញាធរ កងទ័ព និងប្រជាជនខេត្ត Vinh Phuc លើកកម្ពស់លទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២១ និងសម្រេចបានសមិទ្ធិផលដ៏ធំធេងបន្ថែមទៀតក្នុងឆ្នាំ ២០២២។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវបន្តយកចិត្តទុកដាក់ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ គ្រួសារក្រីក្រ និងជួយប្រជាជនមានជីវភាពធូរធារក្នុងឆ្នាំថ្មី។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់អំណោយជូនដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយនិងកម្មករមានជីវភាពរស់នៅជួបការលំបាកនៅខេត្ត Vinh Phuc |
ក្នុងឱកាសនេះដែរ លោកនាយឧត្តមសេនីយ៍ Phan Van Giang និងក្រុមការងារបានប្រគល់អំណោយចំនួន ៧៥០ កញ្ចប់ ជូនដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយនិងកម្មករមានជីវភាពរស់នៅជួបការលំបាកនៅខេត្ត Vinh Phuc; ព្រមទាំងលោកនាយឧត្តមសេនីយ៍ Phan Van Giang ជូនពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះកម្មាភិបាល បក្ខជន និងប្រជាជនខេត្ត Vinh Phuc ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២២ នៅពេលឆាប់ៗនេះ។
* ក្នុងឱកាសមកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីជាតិ ២០២២ នៅខេត្ត Hung Yen តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរចំពោះលទ្ធផលដែលគណៈកម្មាធិការបក្ស អាជ្ញាធរ កងទ័ព និងប្រជាជនខេត្ដ Hung Yen សម្រេចបានក្នុងឆ្នាំកន្លងទៅ។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់អំណោយជូនដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយនិងកម្មករមានជីវភាពរស់នៅជួបការលំបាកនៅខេត្ត Hung Yen |
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានឲ្យដឹងថា នៅឆ្នាំ ២០២១ ទោះបីជាមានការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ក៏ដោយក៏សេដ្ឋកិច្ចរបស់ខេត្ដ Hung Yen នៅតែបន្តអភិវឌ្ឍ។ ហើយជាចំណុចភ្លឺមួយនៃប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ការពង្រឹងការពារជាតិនិងសន្ដិសុខ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតី ២០២២ នាពេលឆាប់ៗនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះកម្មាភិបាល បក្ខជន និងប្រជាជនខេត្ដ Hung Yen។ លោកនាយឧត្តមសេនីយ៍ Phan Van Giang និងក្រុមការងារបានប្រគល់អំណោយចំនួន ៧៥០ កញ្ចប់ ជូនដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយនិងកម្មករមានជីវភាពរស់នៅជួបការលំបាកនៅខេត្ត Hung Yen។
* ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់បញ្ជាការដ្ឋានយោធាខេត្ដ Vinh Phuc និងបញ្ជាការដ្ឋានយោធាខេត្ដ Hung Yen។
* ក្នុងឱកាសនេះដែរ លោកនាយឧត្តមសេនីយ៍ Phan Van Giang ក៏បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់នគរបាលខេត្ដ Vinh Phuc និងនគរបាលខេត្ដ Hung Yen៕
បកប្រែដោយ Pham Diep