កាសែតកងទ័ពប្រជាជននឹងផ្សាយព័ត៌មានថ្មីៗនៃ Army Games ជាប្រចាំថ្ងៃ អត្ថបទនិងព័ត៌មានដែលឆ្លុះបញ្ចាំងពីលទ្ធផលលេចធ្លោរបស់ក្រុមកងទ័ពប្រជាជនវៀតណាមជារៀងរាល់ថ្ងៃ និងផ្លាស់ប្ដូរយោបល់ និងទទួលការផ្ដល់យោបល់ពីអ្នកជំនាញ ថ្នាក់ដឹកនាំរបស់អង្គភាព ការផ្ដល់មតិយោបល់របស់អត្តពលិក កម្មាភិបាល យុទ្ធជន ប្រជាជន និងមិត្ដភក្ដិអន្ដរជាតិអំពីបញ្ហា និងព្រឹត្ដិការណ៍ Army Games។ ជាមួយគ្នានោះ ឆ្លុះបញ្ចាំងពីលទ្ធផល និងព្រឹត្តិការណ៍លេចធ្លោអំពីក្រុមទាំងឡាយដែលចូលរួមការប្រកួតប្រជែង Army Games 2021។

leftcenterrightdel
គេហទំព័រស្ដីពី Army Games 2021

ក្រៅពីនេះ កាសែតកងទ័ពប្រជាជនអនឡាញក៏បានផ្សាយរូបថតនិងវីដេអូគួរឱ្យចាប់អារម្មណ៍អំពីការប្រកួត Army Games 2021 ផងដែរ, កាលវិភាគ និងលទ្ធផលនៃការប្រកួត; ការផ្សាយផ្ទាល់ពិធីបើក និងបិទនៃការប្រកួត Army Games 2021 និងការប្រកួតរថក្រោះក្នុងវិញ្ញាសា “រថក្រោះធ្វើដំណើរទៅមុខ” ដែលមានការចូលរួមពីក្រុមកងទ័ពប្រជាជនវៀតណាមនៅសហព័ន្ធរុស្ស៊ី...នៅលើគេហទំព័រ www.qdnd.vn និងតាមបណ្ដាញសង្គមនៃកាសែតកងទ័ពប្រជាជនអនឡាញដូចជា Youtube, Facebook, Zalo, Lotus…។

leftcenterrightdel
 
leftcenterrightdel
ក្រុមរថក្រោះវៀតណាមចូលរួមការប្រកួតវិញ្ញាសា “រថក្រោះធ្វើដំណើរទៅមុខ” នៅ Army Games 2020

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី ២២ ខែសីហា ដល់ថ្ងៃទី ៤ ខែកញ្ញា ខាងមុខនេះ ការប្រកួត Army Games 2021 នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសចំនួន ១២ ដែលមានខ្លឹមសារប្រកួតចំនួន ៣៤។ ឆ្នាំនេះ ការប្រកួត Army Games 2021 មានក្រុមកងទ័ពចូលរួមចំនួន ២៦៩ មកពីប្រទេសចំនួន ៤១ នៅជុំវិញពិភពលោក។ នេះជាលើកដំបូងដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃខ្លឹមសារប្រកួតចំនួនពីរគឺបាញ់ស៊ីប និងតំបន់គ្រោះថ្នាក់ (ជួយសង្គ្រោះ)៕

បកប្រែដោយ Pham Diep