នៅមណ្ឌលរំលឹកវិញ្ញាណក្ខន្ធអតីតប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តី លោក Pham Hung និងមណ្ឌលរំលឹកវិញ្ញាណក្ខន្ធលោកអតីតនាយករដ្ឋមន្រ្តី Vo Van Kiet លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងគណៈប្រតិភូបានដាក់កម្រងផ្កា និង​អុជធូបគោរពវិញ្ញាណក្ខន្ធ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich សសេរលើ​សៀវភៅ​អនុស្សាវរីយ៍

សសេរលើ​សៀវភៅ​អនុស្សាវរីយ៍ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការពលិកម្មដ៏ធំធេងរបស់ថ្នាក់ដឹកនាំទាំងពីរចំពោះការតស៊ូរំដោះប្រទេសជាតិ កសាង និងការពារមាតុភូមិ។ នាយទាហាន និងពលទាហាននៃកងទ័ពប្រជាជនវៀតណាមនឹងត្រាប់តាមលោកទាំងពីរដោយប្តេជ្ញាចិត្តខិតខំហ្វឹកហ្វឺន និងបំពេញរាល់ភារកិច្ចដោយជោគជ័យ ការពារឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់មាតុភូមិជាទីស្រឡាញ់។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ប្រគល់ផ្ទះមហាសាមគ្គីជានិម្មិត្តរូបជូនបណ្ដាគ្រួសារក្រីក្រនៅស្រុក Vung Liem និងស្រុក Tra On ខេត្ត Vinh Long

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich​​បានប្រគល់ផ្ទះមហាសាមគ្គីចំនួន ២០ ខ្នង ដែលផ្ទះមួយខ្នងមានតម្លៃ ៤០ លានដុងជូនគ្រួសារក្រីក្រនៅស្រុក Vung Liem និងស្រុក Tra On ខេត្ត Vinh Long ដែលនេះជាការលើកទឹកចិត្តដល់គ្រួសារក្រីក្រឲ្យខំប្រឹងប្រែងផលិតកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារដើម្បីចេញផុតពីភាពក្រីក្រយ៉ាងឆាប់ៗ  ហើយចូលរួមសកម្មភាពចលនាប្រឡងប្រណាំងអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងពង្រឹងវិស័យការពារជាតិសន្តិសុខនៅមូលដ្ឋាន៕

បកប្រែដោយ Duy Hoan