leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ថ្លែងក្នុងកិច្ចប្រជុំ

លោកឧត្តមសេនីយ៍ត្រី  Nguyen Van Than អនុប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិ - ជាស្ថាប័នប្រចាំការនៃគណៈកម្មការដឹកនាំការកសាងយុទ្ធសាស្ត្របានឲ្យដឹងថា  គណៈកម្មការតាក់តែងសេចក្ដីព្រាងបានកសាងគម្រោងជាបឋមនិងគម្រោងលម្អិតនៃសេចក្ដីព្រាងយុទ្ធសាស្ត្រការពារទប់ទល់ខាងស៊ីវិល។ មតិយោបល់ភាគច្រើនបានឯកភាពលើភាពចាំបាច់ក្នុងការកសាងយុទ្ធសាស្ត្រ ជាពិសេសគឺបានឯកភាពតាមខ្លឹមសារទាំងឡាយនៃសេចក្តីព្រាងយុទ្ធសាស្រ្ត។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកិច្ចប្រជុំ

ថ្លែងនៅឯកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានលើកសរសើរ និងកត់សំគាល់នូវកិច្ចខិតខំប្រឹងប្រែង និងទំនួលខុសត្រូវរបស់គណៈកម្មការរៀបចំសេចក្តីព្រាង។ លោកបានស្នើឲ្យគណៈកម្មការតាក់តែងសេចក្តីព្រាងបន្តពន្លឿនការបញ្ចប់សេចក្តីព្រាងនេះ៕

បកប្រែដោយ Pham Diep