នៅក្នុងកិច្ចប្រជុំនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមបានរាយការណ៍អំពីសេចក្តីព្រាងឯកសារសម្រាប់ដាក់​ជូន​មហា​សន្និ​បាត​បក្សកងទ័ពលើកទី១១ សេចក្តីព្រាងឯកសារនេះ​ត្រូវបានគណៈកម្មាធិការបក្សយោធាមជ្ឈិមរៀបចំប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ  ហ្មត់ចត់ ពេញលេញ មានទំនួលខុសត្រូវខ្ពស់ ហើយ​ស្របតាមដំណើរការ និងការកំណត់។ ក្នុងការរៀបចំសេចក្តីព្រាងឯកសារ កងទ័ពបានធ្វើការស្រាវជ្រាវ រៀចចំសិក្ខាសាលាជាច្រើនលើកច្រើនសារសម្រាប់ការសុំមតិយោបល់ពីអ្នកជំនាញ អតីតថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងស្ថាប័នមានសមត្ថកិ​ច្ចនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម។

leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ការិយាល័យនយោបាយបានផ្តល់យោបល់ និងវាយតម្លៃថា សេចក្តីព្រាងរបាយការណ៍នយោបាយពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវសមិទ្ធិផល និងលទ្ធផលលេចធ្លោរបស់គណៈកម្មាធិការបក្សកងទ័ពក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១២ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សកងទ័ពលើកទី១០ ដោយបានបំភ្លឺពីគុណវិបត្តិ  គុណសម្បត្តិ  មូលហេតុ  និងមេរៀនបទពិសោធន៍ ធ្វើការសិក្សាវិភាគ វាយតំលៃ និងព្យាករណ៍ស្ថានភាព អាស្រ័យលើមូលដ្ឋាននោះបានដាក់ចេញទិសដៅ ភារកិច្ចយោធាការពារជាតិ និងកសាងគណៈកម្មាធិការបក្សកងទ័ពរយៈពេល ៥ ឆ្នាំ (២០២០-២០២៥) និងចក្ខុវិស័យដល់ឆ្នាំ ២០៣០ និងពី ២០៣០ តទៅ ស្របតាមស្ថានភាពជាក់ស្តែង។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូប​ថត៖ vnanet.vn)

ថ្លែងក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះសេចក្តីព្រាងរបាយការណ៍នយោបាយរបស់គណៈកម្មាធិការបក្សកងទ័ព និងសង្កត់ធ្ងន់ថាគណៈកម្មាធិការបក្សកងទ័ពមានតួនាទីសំខាន់យ៉ាងខ្លាំងជាស្ថាប័នសេនាធិការ  ជាកម្លាំងស្នូលនាំមុខគេ ជាទីបង្អែកដ៏រឹងមាំរបស់បក្ស រដ្ឋ និងប្រជាជន។ ហើយនេះជាបក្ខភាគធំជាងគេដែលមានប្រពៃណីដ៏ត្រចះត្រចង់ ដូច្នេះ គណៈកម្មធិការបក្សកងទ័ពត្រូវបន្តរក្សា លើកកម្ពស់ប្រពៃណី និងគុណសម្បត្ដិរបស់កងទ័ពលោកអ៊ុំហ៊ូ តែងតែជាគំរូ ជារូបភាពល្អចំពោះប្រជាជន

ដោយស្វាគមន៍ចំពោះការខិតខំប្រឹងប្រែងក្នុងការរៀបចំឯកសារ  លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានកត់សម្គាល់ថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមគួរតែទទួលយកយោបល់នៅឯកិច្ចប្រជុំនេះ បន្តបំពេញសេចក្តីព្រាងឯកសារ  រៀបចំមហាសន្តិបាតបក្សកងទ័ព លើកទី ១១ ឲ្យបានជោគជ័យ៕

បកប្រែដោយ Duy Hoan